header ads

Sponsor

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ មេសានេះ មានជើងហោះហើរដឹកអ្នកដំណើរពីម៉ាឡេស៊ីមកកម្ពុជា ប៉ុន្តែត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យផ្អាកការធ្វើដំណើរមក ដើម្បីបង្ការការឆ្លងជំងឺCOVID-19។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា អ្នកដំណើរតាមជើងយន្តហោះនោះ មានចំនួន១៥០នាក់ ដែលជាជនជាតិខ្មែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជក់នៅក្នុងសន្និសីទកាសែតថា ការសម្រេចមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលនេះ ដោយសារសម្ដេចបារម្ភពីការរីករាលដាលនៃជំងឺCOVID-19។ បើតាមសម្ដេច ហ៊ុន សែន ករណីឆ្លងនៅកម្ពុជា ជាង១១៥នាក់កន្លងមក ភាគច្រើនជាករណីនាំចូល ពីខាងក្រៅ។ បច្ចុប្បន្នអ្នកជំងឺCOVID-19 នៅកម្ពុជា៥៨នាក់ហើយ បានជាសះស្បើយ។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post