ម្តាយបង្កើតរបស់គ្រូបង្វឹកក្លឹប Manchester City លោក Pep Guardiola គឺលោកស្រី Dolors Sala Carrio បានទទួលមរណភាព ក្នុងជន្មាយុ ៨២ ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺកូវីដ ១៩។ នេះបើតាមការប្រកាសរបស់ក្លឹប Manchester City នៅយប់ថ្ងៃទី ៦ខែមេសា ឆ្នាំ ២០២០។
Manchester City បានបង្ហាញការសោកស្តាយជាទីបំផុតចំពោះដំណឹងមរណភាពនេះ និងបានចែករំលែកមរណទុក្ខជាមួយលោក Pep Guardiola។
ចំណែកក្លឹបបាល់ទាត់ផ្សេងៗ ក្នុងក្របខណ្ឌ Premier League ដូចគ្នា ក៏បានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់យ៉ាងធំធេងរបស់លោក Guardiola ផងដែរ។
បើតាមក្លឹប Man City ម្តាយរបស់លោក Guardiola បានទទួលមរណភាពក្នុងប្រទេសអេស្បាញ បន្ទាប់ពីបានឆ្លងជំងឺកូវីដ ១៩។ សូមបញ្ជាក់ថា លោក Guardiola គឺជាកូនប្រុសទី ៣ ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន ៤នាក់៕
ផ្ដល់សិទ្ធិដោយ៖ khmernas