
វីរៈបុរសរបស់ Liverpool គឺ Sir Kenny Dalglish បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ ១៩ ហើយលោកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ តែមិនមានចេញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នេះគឺជាការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក និងក្លឹប Liverpool។
Sir Kenny ដែលបច្ចុប្បន្នមានអាយុ ៦៩ឆ្នាំ បានសម្រាកក្នុងមន្ទីរពេទ្យ កាលពីថ្ងៃពុធ ទី ៨ខែមេសា ដើម្បីទទួលបានការព្យាបាល ក្រោយលោកបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ ១៩នេះ។
យ៉ាងណាក៏ដោយ ទាំង Liverpool និងក្រុមគ្រួសាររបស់លោក Dalglish បានអះអាងថា លោកមានសុខភាពល្អ។
សូមរម្លឹកជូនថា លោក Dalglish គឺជាអតីតកីឡាករ ដែលធ្លាប់ឈ្នះលីគកំពូលក្នុងប្រទេសស្កតឡែន ចំនួន ៤ដង ជាមួយក្លឹប Celtic មុនពេលលោកផ្លាស់មក Liverpool កាលពីឆ្នាំ ១៩៧៧។ នៅ Liverpool លោកធ្លាប់ដឹកនាំក្រុមឈ្នះពានរង្វាន់ចំនួន ៨ ក្នុងនាមជាកីឡាករ និងឈ្នះពានរង្វាន់អឺរុបចំនួន ៣ ក្នុងនាមជាគ្រូបង្វឹក។ ហើយលោកក៏ធ្លាប់លើកពាន Premier League ជាមួយក្រុម Blackburn Rovers ក្នុងនាមជាអ្នកចាត់ការទូទៅ កាលពីឆ្នាំ ១៩៩៥ ផងដែរ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas