header ads

Sponsor

ចូលឆ្នាំថ្មីនេះអាចខុសពីឆ្នាំមុនៗបន្តិច ដែលយើងប្រហែលពិបាកធ្វើដំណើរទៅជួបក្រុមគ្រួសារឪពុកម្តាយពូមីង ញាតិសន្តាន នៅស្រុកកំណើតដោយផ្ទាល់ដើម្បីជួបពួកគាត់ដោយផ្ទាល់ ដោយយោងតាមការអំពាវនាវ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុសកូវិដ 19 ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ ក្នុងការធ្វើដំណើរ​ប្រាស្រ័យទាក់ទង​ ជួបជុំ ពិសេសអនាម័យ​ ខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល រឺសាប៊ូ​  ។

ទោះបីយើងមិនបាន​ ទៅជួបសួរសុខទុក្ខអ្នកមានគុណទាំងពីរ រឺបងប្ងូន ញាតិមិត្ត​ ផៅសន្តានដោយផ្ទាល់ តែយើងអាចធ្វើអ្វីមួយសម្រាប់គាត់នោះគឺជូននូវកាដូមួយដែលសាកសមបំផុត ក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ ដោយគួរពិចារណាជូនកាដូពីចម្ងាយដូចជាទូរសព្ទ័ឆ្លាតវៃពេញនិយម OPPO Reno 3 រឺ Reno 3 Pro ដែលសាកសមបំផុតសម្រាប់ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើអោយទំនាក់ទំនងរបស់យើង កាន់តែ មានភាពជិតស្និតជាមួយលោកទាំងពី និងក្រុមគ្រួសារញាតិមិត្ត នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយការចែករំលែកនៃរូបភាព វីដេអូ​សកម្មភាពរបស់យើងប្រចាំថ្ងៃ ផ្ញើជូនលោកទាំងពីរបានទស្សនា និងតាមដានថាលោកទាំងពីរមានសុខសុវត្ថិភាពទាំងអស់គ្នា។ 

ក្នុងពេលតែមួយក៌បានឆ្លៀតពេលបង្រៀនគាត់ក្នុងប្រើប្រាស់នូវប្រព័ន្ធឌីជីថល ពិសេសជាមួយនឹងអិនធើណែតលឿន  ទំនាក់ទំនងតាមវីដេអូខល  តាម Facebook, Line, Telegram, ជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយគេបង្អស់ រួមជាមួយមុខងារសំខាន់ល្អៗជាច្រើនដែលបានបំពាក់ស្រាប់ជាមួយនឹងស្មាតហ្វូនពេញនិយម អ្នកឯកទេសស៊ែលហ្វីជាមួយ OPPO Reno 3 រឺ Reno 3 Pro ដែលឃើញមុខច្បាស់ក្រឡែត ច្បាស់ដូចជួបផ្ទាល់ ដូចនិយាយផ្ទាល់ ពិសេសក៌រីករាយជាមួយនឹងកាដូ ឬតម្លៃត្រូវចិត្ត  ពោលគឺ Reno3 តម្លៃ 359$ ទទួលបាន Power Bank 10000mAh, និង ស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងគម្រោង Internet កញ្ចប់ធំហ្មង៎ 12សប្តាហ៍ និង Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាត។

ក្នុងអំឡុងពេលនេះ លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូនសេរីថ្មីពេញនិយម ដែលមានរហ័សនាមថាអ្នកឯកទេស ស៊ែលហ្វី OPPO Reno 3 ក្នុងការចែករំលែកនូវភាពសែលហ្វីស្អាតៗ ជាមួយនឹងកាម៉េរាមុខសម្រាប់ថតសែលហ្វីទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra-Night Selfie រួមជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងនោះ កាមេរ៉ាទី1 មានទំហំ 13MP មាន 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ ថតច្បាស់ ដោយបន្ថែមជាមួយ នឹងបច្ចេកវិទ្យាក្នុងការបង្កើតរូបធំដល់ទៅ 108MP ថតច្បាស់ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 មានទំហំ 8MP ថតប្លង់ទូលាយ រឺ Macro និងកាមេរ៉ាទី 4 មានទំហំ 2MP ថតរូបបែបសខ្មៅ។

លើសពីនេះ ប្រសិនបើអ្នកជាអ្នកធ្វើការ ហើយតម្រូវអោយធ្វើការពីផ្ទះ (Work From Home) លោកអ្នកធ្វើការរកសី​ រឺប្រជុំក៌អាចប្រើកម្មវិធី​​ ZOOM Video Meeting រឺ Skype Video Call ដែលជាកម្មវិធីពេញនិយមក្នុងការធ្វីការ និងប្រជុំពីចម្ងាយមានប្រសិទ្ធភា និងងាយស្រួលផង ។  ពិសេសលោកអ្នកអាចឆ្លៀតពេល  ថតរូបស្អាតៗ  ចំណាយពេលច្រើននៅផ្ទះ  នៅជាមួយគ្រួសារ យកចិត្តទុកដាក់កាន់តែច្រើន  បង្ហាត់បង្រៀនកូនៗ  អោយចេះសិក្សាស្រាវជ្រាវតាម Online, Internet, Youtube, Online Learning​ រៀនធ្វើ Vlog ដោយ ជាមួយនឹងកម្មវិធីកាត់តវីដេអូ So Loop ដែលមានស្រាប់នៅក្នុង OPPO Reno 3 រឺ Reno 3 Pro ធានា នៅផ្ទះ អានាម័យខ្ជាប់ខ្ជួន តែការងារដំណើរដូចធម្មតា ហើយក៏​បានចូលរួមការប្រយុទ្ធប្រឆាំង ការឆ្លងមេរោគកូវីត​  19 ទៀតផង។ 

ដើម្បីកុំអោយខាតពេលយូរ តោះមកទស្សនាវីដេអូបើកប្រអប់ដើម្បីយល់ជ្រាបកាន់តែច្បាស់

មិនកក្រើក ម៉េចនឹងសមជាមួយនឹងរហ័សនាមស្តេចស៊ែសហ្វី តោះមកទស្សនាសារព័ត៌មានធំៗធ្វើការ Review ដាក់បង្ហាញតាមរយៈ Premier Live លើហ្វេសប៊ុក OPPO ថ្មីៗនេះ

OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង Reno3 Pro កាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 រួមជាមួយនឹងកាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 បានចេញលក់ក្តៅៗយ៉ាងកក្រើក ​​​ ​ដើម្បីបំពេញតម្រូវការអតិថិជ​ន​​​ ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។

គួររំលឹកផងដែរថា Reno3 Pro ស៊ែលហ្វីច្បាស់ក្រឡែតទំហំ​ 44MP+2MP (កាមេរ៉ាទម្លុះអេក្រង់ភ្លោះ) ជាមួយនឹងអេក្រង់ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិទំហំ 6.4” Super​ AMOLED បន្ទះឈីបខ្លាំង​ MediaTek  Helio P95 ថាមពលថ្មធំ 4025mAh បំពាក់បច្ចកវិទ្យាសាកថ្មលឿន VOOC4.0 (30W) Flash Charge សាកតែ20នាទី បាន 50% ប្រើបានមួយថ្ងៃ  ដោយមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យធំ 256GB អស់បារម្ភពីការរក្សាទិន្នន័យ ដូចជារូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត​ ​APP រឺ Games បានយ៉ាងច្រើនជាមួយនឹងល្បឿនរលូនល្អ គ្មានភាពរអាក់រអួល ។

តម្លៃក៌ល្មម កាដូក៌ច្រើន លក្ខណៈពិសេសល្អៗក៌ពេញចិត្ត ថតរូបមិនថាទេសភាពរឺស៊ែលហ្វីក៌អេមហួសទំហំធំជាងគេ មិនបាក់ចិត្ត​មិនលង់ទើបចម្លែក អាចជាវមួយណាក៌បាន ស្រឡាញ់មួយណា​ ត្រូវទឹកលុយស៊េរីណាទិញមួយហ្នឹងទៅ ជ្រើស OPPO Reno 3 រឺ Reno 3 Pro តាមចិត្តអ្នក។ 

ជាពិសេស គ្រាន់តែទិញទូរស័ព្ទស៊េរីថ្មី OPPO Reno 3 ​ក្នុងកំឡុង OPPO Day ចាប់ពីថ្ងៃទី 10-11 មេសា នៅតាមបណ្តាហាងលក់ទូរស័ព្ទ នឹងទទួលកាដូបន្ថែមលើសពីកាដូធម្មតារួមមាន កាសក្តោបត្រចៀកធំ និងម៉ាសការពារ10ម៉ាស ជាមួយនឹងទទួលសេវាកម្មនៅមជ្ឈមណ្ឌលសេវាកម្ម OPPO ដោយទទួលបានអត្ថប្រយោជន៌ 5 យ៉ាង៖ (1) សម្អាតទូរស័ព្ទដោយឥតគិតថ្លៃគ្រប់ម៉ូដែល (2) ​ផ្តល់ជូន Sticker ស្រ្គីនការពារ ដោយឥតគិតថ្លៃចំពោះម៉ូដែល OPPO Reno 2, Reno 2F, OPPO Reno 10X (3) បញ្ចុះតម្លៃ 50% ចំពោះគ្រឿងបន្លាស់ទូទៅ (Accessories) (4) សេវាកម្មជួសជុលលឿនបំផុត ត្រឹមមួយម៉ោង (5) សេវាកម្មជួសជុលទូរស័ព្ទ បុកកម្មវិធីដោះកូដ ឬសេវាកម្មជួសជុលផ្សេងៗ នឹងដឹកជញ្ជូនដោយឥតគិតថ្លៃ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post