Sponsor

កាលពីថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ទើបនឹងបើកសម្ពោធជាផ្លូវការនៃត្រកូល Reno គឺ Reno3 និង Reno3 Pro ដែលមាន 2ពណ៍គឺ ពណ៍គុជ (Sky White) និងពណ៍ខ្មៅបែកខៀវ (Midnight Black) ដែលទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់អតិថិជនគ្រប់វ័យដែលនាំគ្នា ស៊ែសហ្វីយប់ថ្ងៃបង្អួតគ្នាដូចជា ពេជ្រ សោភា ស្តេប ហ្សាណា ពិធីករល្បីឈ្មោះ  ជា វណ្ណារិទ្ធ Youtuber​ ស្រីវ័យក្មេងស្រីនា លោក Raven​ ​ដែលល្បីខា Gaming កីឡាករនាំសំណាងដល់ កម្ពុជា កែវ សុខផេង  VJ​ Nana សរសើរគ្រប់គ្នាមិនដាច់ពីមាត់ អំពីសមត្ថភាពរបស់កាមេរ៉ាទាំងមុខ និងកាមេរ៉ាខាងក្រោយ

ហើយបើយោងតាមហ្វេសប៊ុក OPPO ឃើញមានការផ្សព្វផ្សាយអំពីពណ៌ថ្មីពិសេស ពណ៌នាំសំណាង Auroral Blue  ដូចនេះ OPPO គ្រោងនឹងចេញលក់នូវពណ៍ថ្មីស្រឡាងមួយទៀតគឺពណ៍ខៀវ ឬ Auroral Blue តែដាក់ថាចំនួនមានកំណត់ សម្រាប់ មនុស្ស ពិសេសទៀតផង។

តើហេតុអ្វីបានជាគេហៅ អ័ររ៉ូរ៉ា? អ័ររ៉ូរ៉ា កើតចេញពីឈ្មោះរបស់អាទិទេពរ៉ូម៉ាំងនាព្រឹកព្រហាម  ដែលធ្វើដំណើរ ពីខាងកើតទៅខាងលិច ប្រកាសពីការមកដល់នៃព្រះអាទិត្យ។​ ពន្លឺព្រះអាទិត្យ​ ជួនកាលត្រូវបានគេហៅ ថា ពន្លឺប៉ូល ប៉ូលខាង ឬ ពន្លឺខាងត្បូង  ជាការ បង្ហាញ ពន្លឺធម្មជាតិនៅលើមេឃ ដែលភាគច្រើនឃើញនៅ​ តំបន់អាក់ទិក និង អង់តាក់ទិក ។

ដោយដំណើរនៃពន្លឺ ធ្វើអោយ ពន្លឺនៃព្រះអាទិត្យរះភ្លឺ ប៉ះចាំងជាមួយ នឹងផ្ទៃមេឃខៀវស្រងាត់ គួបផ្សំនឹងចំណាំង ផ្លាតពីទឹកសមុទ្រពណ៌បៃតងខ្ចី បង្កើតឡើងបាន នូវពណ៌មួយដ៏ស្រស់ស្អាតនោះ គឺ Auroral  Blue ពណ៌ខៀវខ្ចី បែកបៃតង វាបានបញ្ចេញពន្លឺបាន យ៉ាងស្រស់ស្អាតនាពេលរាត្រី ។

ពណ៌បៃតង ជាពណ៌ ធម្មជាតិ តំណាងឲ្យជីវិត និងជីវជាតិ ហើយវាតំណាងឲ្យ ពណ៌នៃភាពរ៉ុងរឿង និងសំម្បូរ ដោយផ្នែកហិរញ្ញវត្ថុ ​និងទ្រព្យសម្បតិ្ត ។ ចំណែក ពណ៌ខៀវ ជាពណ៌ដែលតំណាងឲ្យ ភាពជឿជាក់ សេចក្តីសង្ឃឹម និងភាព អំណត់ព្យាយាម ។ នៅពេល2ពណ៌ នេះបញ្ចូលប៉ះគ្នា វាបង្កើតបានជាពណ៌មួយឈ្មោះថា Auroral Blue  ដែលយើងអាច មើលឃើញ តែនៅតំបន់ប៉ូល ដែលតែងតែ ត្រជាក់ ខ្លាំង ហើយសីតុណ្ហភាព គឺដកក្រោម សូន្យ ។ ជារឿយៗ មានមនុស្សជាច្រើន ប៉ងប្រាថ្នា ចង់ទៅគេង មើលផ្កាយនៅ និងពន្លឺ Auroral ទីនោះ ព្រោះពេលរាត្រីទេសភាពលើផ្ទៃមេឃ គឺស្អាតគ្មានទីណាប្រៀបប្រដូចបាន ។

 តាមអបិយ ជំនឿនៃ លោកខាងលិចបានអោយដឹង នៅពេលនរណាម្នាក់បានឃើញពន្លឺនៃពណ៌ Auroral Blue  មួយនេះ គឺគេចាត់ទុកថាជា មនុស្ស ដែលមានសំណាងពេញមួយជីវិត ហើយម្នាក់នោះជាបុគ្គល ដែលតែង ផ្តល់ ក្តីសង្ឃឹម សេចក្តីសុខ ដល់គ្រប់គ្នា។

យើងត្រូវរៀបចំដំណើរជីវិត និង បង្កើនទំនុកចិត្ត និងអារម្មណ៍សំណាងឆ្នាំថ្មីជូនខ្លួនឯង និង ក្រុមគ្រួសារ គួរទិញ OPPO Reno 3 Auroral Blue ជូនខ្លួនឯង ឬក្រុមគ្រួសារ​ និងមនុស្សជាទីស្រាលាញ់ ទាន់ស្តុកមានកំណត់ ។ OPPO Reno 3 ពណ៌ Auroral Blue ត្រូវបានផលិតឡើងយ៉ាង យកចិត្តទុកដាក់ ខ្វល់អំពីសុខទុក្ខរបស់អ្នកគ្រប់គ្នា នាពេលវេលាស្ថិតនៅក្នុងភាពស្មុគស្មាញ នេះ នៅផ្ទះអផ្សុកធុញ មិនបានចេញក្រៅ ព្រោះ ពណ៌​ Auroral Blue ជាចំណែកបន្ថែមរសនិយម និងទំនុកចិត្តក្នុង កាលៈទេសៈនេះ​ ។​ ក្រៅពីមានពណ៌ដ៏ស្រស់ស្អាត Reno3​ និង Reno3 Pro មកជាមួយកាមេរ៉ាថតច្បាស់គ្រប់ ពេល មិនថាកាមេរ៉ាក្រោយ មិនថាកាមេរ៉ាមុខ ថតរូប ឬថតវីដេអូ ធានាច្បាស់ក្រឡែតៗតែត ។​ 

Reno3 មាន កាមេរ៉ាមុខទំហំធំជាងគេរហូតដល់ 44MP ចំណែក Reno3​ Pro បំពាក់កាមេរ៉ាមុខភ្លោះតម្លុះអេក្រង់ ទំហំ 44MP+2MP ជាមួយនឹងមុខងារពិសេសមួយទៀតគឺ ថត Selfie ច្បាស់នៅពេលយប់ ពេលដើរលេង​ ចូលក្លឹប ជប់លៀង រឺនៅផ្ទះងងឹត ក៏អាចជួយបាន ដូច្នេះលែងពិបាកក្នុងការថតស៊ែលហ្វីនៅទីងងឹត រឺស្ទើរពន្លឺ ទៀតហើយថតច្បាស់គ្រប់ពេល ស្អាតគ្រប់ ប៉ុស្តិ៍ ដោយមិនបារម្ភថាខ្មៅងងឹត រឺblur រឺមិនព្រាល។ អ្វីដែលរឹតតែពិសេសគឺ គឺត្រូវម៉ាច់តែម្តងសម្រាប់មិត្តៗយុវវ័យដែល ចូលចិត្តថតរូបស៊ែលហ្វីមិនថានៅកន្លែងណា ពេលណា មិនថាថ្ងៃ ឬយប់ងងឹត គឺតម្រូវបានគ្រប់ស្ថានភាពទាំងអស់ ។ តាមការសង្កេតមើលនៅលើបណ្តាញសង្គម ឃើញថាមានការពេញនិយម និងពេញចិត្តជាខ្លាំងពីសំណាក់អតិថិជន​ សសើរគ្រប់គ្នាមិនដាច់ពីមាត់ អំពីសមត្ថភាពរបស់កាមេរ៉ាទាំងមុខ កាមេរ៉ាខាងក្រោយ ពេលដែលថតរូបខ្លួនហើយ ឃើញថាស្អាត អ្នកណាដែលថាមិនសប្បាយចិត្តនោះ ។

ថតភ្លាមផុសភ្លាមហ្មង មិនបាច់ចាំយូរ មិនចាំបាច់កែ ព្រោះ OPPO Reno 3 ជួយបាន បានទាំងការគាំទ្រ កោតសរសើរព្រោងព្រាត ជាពិសេសបំពាក់បច្ចេកវិទ្យាសាកថ្មលឿន ឆាប់ពេញ VOOC Fast Charge 3.0 សាកត្រឹម 30នាទី បាន 50% លឿននោះលឿន  និងប្រហែល72នាទីពេញ ពិសេសមិនឡើងកម្តៅពេលសាក រឺលេងហ្គេម ។

តោះកុំអោយខាតពេលយូរមកទស្សនារូបភាពត្រជាក់ភ្នែក ដែលថតដោយតារាល្បីៗក៏ដូច ជាអតិថិជន

នេះជាវីដេអូ បង្ហាញអំពីលក្ខណៈពិសេសនិងពណ៌របស់ Auroral Blue

រឹតតែអស្ចារ្យមកទស្សនាវីដេអូពន្យល់លម្អិតអំពី Reno3 ដែលថតដោយ Reno3 ផ្ទាល់របស់លោក Raven

ចាំអង្កាល់ទៀត ឆ្នាំថ្មីហើយលាភថ្មីសំណាងថ្មីក៌មកដល់ គួរជ្រើសរើស OPPO Reno 3 ពណ៌ Auroral Blue សម្រាប់ជាកាដូពិសេស​ និងផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹមជូនមនុស្សជាទីស្រលាញ់ ដែលអ្នកចាំចង់ផ្តល់សំណាង ជូនដូចជា ឳពុក ម្តាយ បងប្អូន រឺមនុស្សជាទីស្រឡាញ់ប្តីប្រពន្ធ ជាដើម ​។ ជឿជាក់ថាពណ៌ Auroral Blue ជាចំណែកផ្តល់ជូនលោកអ្នកនូវក្តីសង្ឃឹមថ្មី និងសំណាងល្អ កើតមានដល់គ្រប់គ្នា ។ ដូច្នេះកុំឲ្យពណ៌ថ្មី ពណ៌នាំលាភ នាំសំណាង រំលងផុតទៅឲ្យសោះ សូមរួសរាន់ធ្វើការរកទិញ តាមចំនួនហាងដែលមានលក់គឺមានកំណត់ ព្រោះរបស់ល្អ តែងមានកំណត់ ជាមួយនឹងតម្លៃក៌ល្អ កាដូក៌ច្រើន ពោលគឺ Reno3 តម្លៃ 359$ (សម្រាប់ពណ៌ Midnight Blue, Sky White និង Auroral Blue) ទទួលបាន Power Bank 10000mAh និងស៊ីមលេខពិសេសជាមួយនឹងគម្រោងធំហ្មង៎ 12 សប្តាហ៍ រីឯ Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយស្អាតមួយ ​​និងស៊ីមលេខពិសេសជាមួយនឹងគម្រោងធំហ្មង៎ 12 សប្តាហ៌ រហូតដល់ថ្ងៃ 30មេសា 2020 ពិសេសប្រើប្រាស់បានធម្មតានិងរលូនរាល់គ្រប់សេវាកម្ម Google និង Play Store ងាយៗ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor