header ads

Sponsor

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កេត សុជាតិ បានបើកសវនាការប្រកាសសាលក្រមដោយបានសម្រេច ផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់ ៦ខែ ប៉ុន្តែអនុវត្តន៍ត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ទោសនៅដល់ត្រូវព្យួរ។

សូមបញ្ជាក់ថា នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាមអនឡាញ ត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន។

ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវបានគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយស្រ្តីរូបនេះ បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្រ្តីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post