header ads

Sponsor

ក្នុងអំឡុងពេលនៃការរីករាលដាល​នៃជំងឺផ្លូវដង្ហើមថ្មីនេះ យើងសង្កេតឃើញថា ការលក់ និងការផ្សព្វផ្សាយនានារបស់ទីផ្សារទូរស័ព្ទ្ ក្នុងប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់មានការថមថយមួយកម្រិតផងដែរ។

តែទោះយ៉ាងណា ការលេចឡើងនូវម៉ូឌែលថ្មីៗ របស់ក្រុមហ៊ុនទូរស័ព្ទនានាហាក់មិនថមថយឡើងយ។ ក្នុងថ្ងៃនេះផ្ទាល់តែម្តង ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា បានជូនដំណឹងមកឲ្យបានដឹងថា ក្រុមហ៊ុន vivo​ នឹងធ្វើការដាក់បង្ហាញបញ្ចេញរូបរាងជាផ្លូវការរបស់ V19 ក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីតម្លៃ និង Spec មិនត្រូវបានបង្ហាញជូនឲ្យបានដឹងឡើយ​ ដោយក្រុមហ៊ុននឹងធ្វើការបង្ហើបម្ដងបន្តិចៗ និងទៅតាមផែនការដែលបានរៀបចំ។ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា V19 ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេលើសឹងតែគ្រប់សមត្ថភាព តែជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ជាខ្លាំងចំពោះកាមេរ៉ាងទាំងមុខ និងខាងក្រោយ ដែលក្នុងនោះ ក្រុមហ៊ុនបានបង្ហើបប្រាប់តិចៗឲ្យដឹងជាមុនថា មុខងារពិសេសរបស់ម៉ូដែលចុងក្រោយ ក្នុងត្រកូល V នេះមានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន (ក្រុមហ៊ុនសុំបង្ហាញប្រាប់តែប៉ុន្មានចំនុចប៉ុណ្ណោះសិន) ដូចជា៖

  1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។
  2. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។
  3.  Selfie Soft Light Band បំភ្លឺសម្រស់របស់លោ\កអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
  4. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
  5. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។
  6. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។

ចំពោះព័ត៌មានលម្អិតយ៉ាងណា ជាពិសេសសម្រាប់អ្នកដែលគាំទ្រម៉ូឌែលត្រកូល V សូមចូលទៅក្នុងផេកផ្លូវការរបស់ vivo ផ្ទាល់ ដើម្បីបានជ្រាបព័ត៌មានថ្មីៗ មុនគេអំពី V19៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post