
កាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា ក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក បានគាំទ្រការរិះគន់របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ចំពោះអង្គការសុខភាពពិភពលោក ហើយអ្នកខ្លះបានលើកឡើងថា លោកត្រាំនឹងបញ្ឈប់ជំនួយ ប្រសិន បើប្រធានអង្គការសុខភាពពិភពលោក មិនបានលាលែងពីតំណែង ខណៈសមាជិកសភាផ្សេងទៀត បានអំពាវនាវឱ្យមានការស៊ើបជាអង្កេតជាអន្តរជាតិលើប្រធានWHO ពាក់ព័ន្ទនឹងការលាក់បាំងការផ្ទុះឡើងវីរុសកូរ៉ូណាឬហៅថាកូវីដ១៩។
សមាជិកសភាបក្សសាធារណរដ្ឋចំនួន១៧នាក់របស់លោក ត្រាំ នៅក្នុងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ បានសរសេរលិខិតមួយទៅលោក ត្រាំ ដើម្បីគាំទ្រការប្រកាសរបស់លោកដែលថានឹងដកហូតមូលនិធិសម្រាប់អង្គការសុខភាពពិភពលោក ហើយនិយាយថា លោក ត្រាំ នឹងអាចបន្តការចូលរួមវិភាគទានសម្រាប់WHOវិញ ប្រសិន បើមានលក្ខខណ្ឌការលាលែងតំណែងរបស់លោក Tedros Adhanom ។
លោក ត្រាំ បានទទួលរងការថ្កោលទោសជាបន្តបន្ទាន់កាលពីថ្ងៃអង្គារពីមេដឹកនាំពិភពលោក និងអ្នកជំនាញខាងសុខភាព ក៏ដូចជាបក្សប្រជាធិបតេយ្យអាមេរិកប ន្ទាប់ពីលោកបាននិយាយថា អាមេរិកនឹងបញ្ឈប់ការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោកដែលមានមូលដ្ឋាននៅហ្សឺណែវ។
លោក ត្រាំ បានចោទលោកTedros Adhanom ប្រធានអង្គការសុខភាពពិភពលោក ថាបានគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ប្រទេសចិន និងបានបង្ហាញអំពីភាពទន់ ភ្លន់ខ្លាំងពេកចំពោះរដ្ឋអំណាចទីក្រុងប៉េកាំង៕
ប្រភព៖CNA
ផ្ដល់សិទ្ធិដោយ៖ khmernas