header ads

Sponsor

ជាវិធានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩  អាជ្ញាររាជធានីភ្នំពេញត្រៀមសាលារៀន ៣៧កន្លែង ដើម្បីដាក់កម្មករ រោងចក្រប្រមាណជាង ១៥០០០នាក់ ដែលទើបនឹងត្រឡប់មកពីស្រុកកំណើត ឲ្យរស់នៅដោយលែងរយៈពេល ១៤ថ្ងៃ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ មេសា។

សេចក្ដីប្រកាសបញ្ជាក់ថា កម្មកររោងចក្រដែលទើបមកពីស្រុកកំណើតចូលមកក្នុងរាជធានីភ្នំពេញវិញមានចំនួន​ ១៥៧២៦នាក់មកពី ៦៧២រោងចក្រ ហើយតម្រូវឲ្យកម្មករកម្មការិនី ទាំងនោះត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្នុងសាលារៀនចំនួន ៣៧កន្លែង ស្មើនឹង ៦៩៩បន្ទប់ក្នុងរួមមាន៖

ក. ខណ្ឌពោធិ៍សែនជ័យ ត្រូវការប្រមាណជា ៣៦០បន្ទប់

១. វិទ្យាល័យជម្ពូវ័ន ចំនួន ៥០បន្ទប់

២. បឋមសិក្សា ជម្ពូវ័ន ចំនួន ៣៦បន្ទប់

៣. វិទ្យាល័យ អារុណវត្តី ចំនួន១៥បន្ទប់

៤. បឋមសិក្សាត្រពាំងក្រសាំង ចំនួន ២២បន្ទប់

៥. អនុវិទ្យាល័យ គោកបញ្ជាន់ ចំនួន ៣៩បន្ទប់

៦. អនុវិទ្យាល័យ ពោធិចិនតុង ចំនួន ២៥បន្ទប់

៧. បឋមសិក្សា សុភមង្គល ចំនួន ២៤បន្ទប់

៨. បឋមសិក្សា ហ៊ុនសែនទួលសុភាឃួន ចំនួន ១៥បន្ទប់។

៩.បឋមសិក្សាតាំងកសាង ចំនួន ១៥បន្ទប់

១០. បឋមសិក្សា អូឌឹម ចំនួន ១២បន្ទប់

១១. បឋមសិក្សា ព្រៃស្ពឺ ចំនួន ១៦បន្ទប់

១២. វិទ្យាល័យបុរី ១០០ខ្នង ចំនួន ៣០បន្ទប់ (ខណ្ឌសែនសុខ)។

ខ. ខណ្ឌដង្កោ ត្រូវការប្រមាណ ១១៧បន្ទប់

១. វិទ្យាល័យ ទួលអំពិល ចំនួន ២១បន្ទប់

២. វិទ្យាល័យ ពងទឹក ចំនួន ២៨បន្ទប់

៣.បឋមសិក្សា អនុវិទ្យាល័យដង្កោចំនួន៣៥បន្ទប់

គ. ខណ្ឌកំបូល ត្រូវការប្រមាណជា ៦២បន្ទប់

១. វិទ្យាល័យ កំបូល ចំនួន ២៤បន្ទប់

២. វិទ្យាល័យ បឹងធំ ចំនួន ១២បន្ទប់

ឃ. ខណ្ឌមានជ័យ ត្រូវការប្រមាណជា ១០៥បន្ទប់

១. វិឡាល័យចំរើនផល ចំនួន ១០បន្ទប់

២. បឋមសិក្សា ភូមិឫស្សី ចំនួន ២២បន្ទប់

៣. បឋមសិក្សា សឡា ចំនួន ១៥បន្ទប់

៤. បឋមសិក្សាស្ទឹងមានជ័យ ចំនួន ៤៣បន្ទប់

៥. បឋមសិក្សាសន្សំកុសល ចំនួន ២៣បន្ទប់

៦. អនុវិទ្យាល័យ វត្តដំបូកខ្ពស់ ចំនួន ១៨បន្ទប់

ង. ខណ្ឌសែនសុខ ត្រូវការប្រមាណ ៥៣បន្ទប់

១. បឋមសិក្សាភ្នំពេញថ្មី ចំនួន ២៥បន្ទប់

២. វិទ្យាល័យភ្នំពេញថ្មី ចំនួន ៣៤បន្ទប់

ច. ខណ្ឌឫស្សីកែវ ត្រូវការប្រមាណ៦៥បន្ទប់

១. បឋមសិក្សា ឫស្សីកែវ ចំនួន ៤០បន្ទប់

២. វិទ្យាល័យឫស្សីកែវ ចំនួន ៤៩បន្ទប់៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post