header ads

Sponsor

ស្ត្រីម្នាក់ដែលបានចោទប្រកាន់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ពីបទបៀតបៀនផ្លូវភេទលើនាងកាលពី២៧ឆ្នាំមុន បានអំពាវនាវឲ្យលោកឈប់ពីការឈរឈ្មោះ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែងប្រធានាធិបតីវិញ។

នៅក្នុងបទសម្ភាសន៍មួយលោកស្រី Tara Reade បានទទូចដល់លោក Biden ត្រូវទទួលខុសត្រូវ ហើយថាគាត់​មិន​គួរ​ប្រកួតប្រជែងធ្វើជាប្រធានាធិបតីអាមេរិកទេ។

លោក Biden ដែលត្រៀមប្រកួតប្រជែងជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកា បានបដិសេធ​ការ​ចោទ​ប្រកាន់​របស់លោកស្រី Reade នេះ។

លោកស្រី Reade បច្ចុប្បន្នមានអាយុ ៥៦ឆ្នាំ ធ្លាប់បានធ្វើការជាជំនួយការម្នាក់របស់លោក Biden ពីឆ្នាំ ១៩៩២-៩៣ នៅពេលលោកជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware នៅសហរដ្ឋអាមេរិក។

នាងបាននិយាយថា នៅឆ្នាំ១៩៩៣ លោកបាន Biden បានរុញនាងភ្ជាប់ទៅនឹងជញ្ជាំង ហើយបានយកដៃ​របស់​គាត់​ដាក់នៅក្នុងអាវនិងសំពត់របស់នាង ដោយបានព្យាយាមបំពាននាក់ដោយម្រាមដៃ បន្ទាប់​ពី​នាង​បាន​ប្រគល់​កាបូប​ហាត់ប្រាណទៅឱ្យគាត់។

លោកស្រី Reade បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក Biden បានថើបករបស់នាង រួមទាំង​សម្រាត​សំពត់​របស់នាងចេញ ហើយប្រាប់នាងថា គាត់ចង់រួមភេទជាមួយនាងដោយប្រើពាក្យសម្ដីអាសអាភាស។ ប៉ុន្តែ​នៅ​ពេល​នាងបានបដិសេធ លោក Biden បានសម្លឹងមុខនាងហើយគាត់និយាយថា គាត់ដឹងថា​នាង​ស្រលាញ​គាត់​។

លោកស្រី Reade បន្តថា លោក ​Biden បានចង្អុលមុខនាង ហើយប្រាប់ថា នាងគ្មាន​ន័​យ​អ្វី​សម្រាប់​គាត់​ទៀត​ទេ​។​

ប៉ុន្តែលោក Biden បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់រំលោភ​ផ្លូវភេទទៅលើអតីតជំនួយ​ការ​ម្នាក់​កាល​ពី​ជិត​៣០ ឆ្នាំមុននេះ។

លោកបានផ្ដល់បទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា៖« ខ្ញុំនិយាយយ៉ាងច្បាស់ថា វាមិនដែល មិន​ដែល​កើត​ឡើង​ឡើយ​»៕

ផ្ដល់សិទ្ធិដោយៈ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post