header ads

Sponsor

អ្នកនាំពាក្យក្រសួងបរិស្ថានលោក​ នេត្រ ភក្រ្តា បានឲ្យដឹងនៅថ្ងៃទី៧ខែឧសភានេះ មន្រ្តីឧទ្យានុរក្សចុះល្បាតនៅដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់បានចំនួន៥១១លើក និងបង្ក្រាប​បទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់​ដី​ព្រៃ​ការបរបាញ់សត្វខុសច្បាប់បានចំនួន៣៩៩ករណីក្នុងរយៈពេល៤ខែក្នុងដើមឆ្នាំ​២០២០​នេះ។

ដោយយោងលើរបាយការណ៍ស្តីពីការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ តំបន់​ព្រៃឡង់របស់ក្រសួងបរិស្ថានគឺមានបទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណីបានរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ហើយធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ៤២ ករណី ដែលមានមនុស្សពាក់ព័ន្ធជិត ១០០ ​នាក់។

ក្នុងឱកាសនោះ លោក នេត្រ ភក្រ្តា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត។

សូមជម្រាបថា ក្រសួងបរិស្ថានបច្ចុប្បន្ននេះ កំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃ តំបន់ព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងដែលគាំ​ទ្រដោយUSAID របស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់២០២៣ ដែលមានថវិកាចំនួន ២១ លានដុល្លារ៕

ផ្ដល់សិទ្ធិដោយៈ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post