header ads

Sponsor

បឹងតាមោក ក្នុង​រាជធានីភ្នំពេញ ដែលនៅជិតពហុកីឡដ្ឋាន​ជាតិមរតកតេជោ​, ខេត្តព្រះសីហនុ ដែល​មាន​បឹងទឹកសាប គឺបឹងកង្កែប​ និង​ខេត្តកែប  គឺ​ជាទីតាំងគោល​ដៅ ដើម្បី​រៀបចំប្រភេទកីឡាលើទឹក ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះគឺជាខ្លឹមសារ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សហព័ន្ធកីឡាជាតិ ដែល​មានការចូលរួម​ពីលោក​ ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)  នៅគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ​ថ្ងៃទី ១៣​ខែឧសភានេះ។

នៅក្នុង​កិច្ច​ប្រជុំ​នោះ ក៏​កំណត់​ថា កីឡាលើទឹក ដែល​កម្ពុជា ត្រូវដាក់​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ រួមមាន​ដូចជា​ ការប្រកួតកីឡាទូកកានូ ទូករ៉ូអ៊ីង ទូកប្រពៃណី ម៉ូតូទឹក ទូកក្តោង និងប្រភេទកីឡាទ្រីយ៉ាត្លុង។ ដូច្នេះ ប្រភេទកីឡាទាំងនេះ គឺត្រូវតែ​មាន​ទីលាន​ប្រកួត ដែល​មានកា​ររៀបចំហេដ្ឋារចនាសម្ព័ន្ធ តាមតម្រូវការស្តង់ដារបច្ចេកទេស។ នេះបើតាមការ​បញ្ជាក់​ពីលោក​វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយ​កិច្ចប្រជុំនោះ។

តាម​លោ​ក​វ៉ាត់ ចំរើន ក្រៅពីការ​កំណត់​ប្រភេទកីឡា និងទីតាំងសម្រាប់ការប្រកួតកីឡាលើទឹកហើយ ក្នុងកិច្ចប្រជុំនោះ ក៏មាន​របៀប​វារៈទាក់ទងនឹង​ការ​ពិនិត្យមើលទៅលើនិមិត្តសញ្ញា (Mascot) ខណៈស្លាកសញ្ញា (LOGO) នៅតែបន្តការកែសម្រួលបន្ថែមទៀត ដើម្បីពិនិត្យចុងក្រោយ អំពីការជ្រើសរើសបេក្ខភាព ដែលដាក់ប្រឡងស្នាដៃ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post