header ads

Sponsor

ក្រសួង​បរិស្ថាន​បាន​អោយ​ដឹងថា​ មន្រ្តីឧទ្យានុរក្សស្នាក់ការច្រកតោល ស្នាក់ការអូរងាវ និងស្នាក់ការព្រះអាទិត្យ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានសហការចុះល្បាតដល់តំបន់អូរទឹកថ្លា ឃាត់គោយន្តកន្ត្រៃ ០២គ្រឿង មានដឹកក្ដារផ្ដៀកសរុបចំនួន ១,១០០ម៉ែត្រគូប ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការព្រះអាទិត្យ និងដោយឡែកមន្រ្តីឧទ្យានុរក្សស្នាក់ការអូរផ្អាវ បានចុះល្បាតពេលយប់ដល់តំបន់ទួលភូមិក្រាំង ឃាត់គោយន្តកន្ត្រៃយ៍ ០៣គ្រឿង ដឹកជំនៀឈើប្រភេទឈើទាលបង្កប់សសរពីក្រោម សរុបចំនួន ២,១៦០០ម៉ែត្រគូប ដោយវត្ថុតាងត្រូវបានយមករក្សាទុកនៅស្នាក់ការអូរផ្អាវ។

ចំណែកឯនៅរបៀងអភិរក្សជីវៈចម្រុះឧត្ត មន្ត្រីឧទ្យានុរក្សស្នាក់ការអូរដៃជ្រៃ បានចុះល្បាតដល់តំបន់អូរត្នោត និងតំបន់អូរអាចម៍ជ្រូកឃាត់គោយន្តកន្រ្តៃយ៍០១គ្រឿង បម្រុងដឹកឈើមូលបង្កប់កូនឈើជន្ទល់ ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការអូរដៃជ្រៃ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post