header ads

Sponsor

បណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ទោះបីជាមានបញ្ហាខ្លះកើតឡើងនៅពេលអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏ដោយ ក៏ខ្ញុំគិតថា យើងគួរតែ​គាំទ្រឱ្យមានការអនុវត្តច្បាប់នេះជារៀងរហូតដើម្បីសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការពារអាយុជីវិតរបស់អ្នកធ្វើដំណើរតាមដងផ្លូវ៖ ប៉ុន្តែ គួរពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖
តើការរឹតបន្តឹងនេះពិតជាអាចធ្វើបាន និងមាននិរន្តរភាពដែរឬទេ?
១.តើក្រោយពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឡានដឹកកម្មករ រ៉ឺម៉កដឹកកម្មករ រ៉ឺម៉កដឹកសិស្ស រថយន្តឈ្នួលដែលធ្លាប់​ដឹកមនុស្សលើសចំណុះ ពីតជាលែងមាននៅលើដងផ្លូវសាធារណៈមែនឬទេ?
២.តើឡានដឹកដី ឡានដឹកដែក និងឡានដឹកសម្ភារៈ ឬទំនិញសំពីងសំពោង នឹងលែងមានឱកាសធ្វើចរាចរណ៍លើដងផ្លូវមែនឬទេ?
៣.សូមឱ្យច្បាប់មានភាពច្បាស់លាស់ ដើម្បីកុំឱ្យ​មន្ត្រីអនុវត្តច្បាប់​មួយចំនួនចេះតែ​បកស្រាយ​ខុសៗគ្នា ដែលធ្វើឱ្យបាត់បង់ជំនឿងពីមហាជន។
៤.ការផ្សព្វផ្សាយ គួរធ្វើឱ្យបានទូលំទូលាយនិងធ្វើមុនការ​ការអនុវត្ត​ ហើយការ​អនុវត្តនោះទៀតសោត​ ក៏ត្រូវតែ​ធ្វើតាមនីតិវីធីច្បាប់ កុំធ្វើលើស​ឬធ្វើតាមនឹកឃើញ(ដកទូរស័ព្ទ ហាមថត, ប៉ោយប៉ែត...) និងមិនត្រូវប្រើហិង្សាឡើយ (ស្រុកចន្ទ្រា ខេត្តស្វាយរៀត)។

ប្រភព៖ បណ្ឌិត ឈត ប៊ុនថង, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post