header ads

Sponsor

(ខេត្តស្វាយរៀង)៖ រណ្តៅដីដូចរន្តបាយខុំឈ្មួញជីកយកអាចម៍ដីលក់ បេីនិយាយពីជម្រៅជ្រៅចង់ដល់ក្បាលប្រេត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភៈយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅនិងគោក្របីរបស់គាត់ធ្លាក់ចូលក្នុងរណ្តៅដីមរណៈនេះនៅរដូវវស្សា ហើយក្នុងមួយខែមកនេះក្រុមរថយន្តដឹកដីទាំងនោះកំពុងបើកបរធ្វើឲ្យធូលីដីហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បង្កឲ្យប៉ះពាល់ ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងខ្លាំង បងប្អូន ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យអាជ្ញាធរក្រុង-ខេត្តមេត្តាចុះទៅពិនិត្យដោះស្រាយដោយអនុគ្រោះ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់នេះឈ្មោះ សុខហេង ក្រុមហ៊ុនសុខហេង បានមកធ្វើអាជីវកម្មជីករណ្តៅដី យកអាចម៍ដីលក់នេះរយៈពេលជិត១ខែមកហើយ បង្កឲ្យមានធូលីដីហុយទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយចំពោះរណ្តៅដីដែលក្រុមហ៊ុន សុខហេង កំពុងជីកយកអាចម៍ដីលក់នោះគឺមានជម្រៅជ្រៅប្រមាណជាង១០ម៉ែត្រទៅហើយប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចបាក់ដីស្រែរបស់ពួកគាត់ដែលនៅជិតរណ្តៅដី ពិសេសនៅរដូវវស្សាខ្លាចគោក្របីធ្លាក់លង់ងាប់ឬក្មេងធ្លាក់លង់ស្លាប់ដោយរណ្តៅដីនៅក្នុងភូមិថ្នាញនេះ ជីកក្បែរគ្នាបួនប្រាំរណ្តៅដីហើយសុទ្ធតែមានជម្រៅជ្រៅជាង១០ម៉ែត្រ សូមមន្ត្រីជំនាញមន្ទីររ៉ែនិងឋាមពលខេត្ត លោកមេត្តាចុះមកពិនិត្យមើលផងទាន។

ទាក់ទិនករណីនេះដែរលោក ប៉ាត់ សាក់ ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែនិងឋាមពលខេត្តស្វាយរៀង បានឆ្លើយតាមទូរសព្ទ័ នៅព្រឹកថ្ងៃទី១៧ឧសភាថា ខាងក្រុមហ៊ុនគេមានអាជ្ញាបណ្ណ័និងមានច្បាប់ហេីយទើបគេហ៊ានជីកតាមអាជ្ញាបណ្ណ័របស់គេ បើអ្នកសារព័ត៌មានចង់ដឹងទៅសួរម្ចាស់ធ្វើអាជីវកម្មនោះទៅ !

ចំណែកលោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងឋាមពលខេត្តស្វាយរៀងវញបានមានប្រសាសន៍ថា ចំពោះក្រុមហ៊ុនសុខហេងនេះ លោកមិនបានដឹងទេ ហើយក៏មិនដឹងថា គេសុំច្បាប់ថ្នាក់ខេត្តឬថ្នាក់ក្រសួង ក៏មិនដឹងដែ រ ម្យាងតាំងពីមានករណីកូវីដ-១៩មកលោកមិនដែលបានចុះមូលដ្ឋានមើលរណ្តៅដីទេ ជាប់រវ់ការងារពង្រឹងផ្សព្វផ្សាយកូវីដ-១៩។ លោក ប៉ុក តក បន្តទៀតថា បើក្រុមអាជីវកម្មសុំច្បាប់តាមរយៈមន្ទីររ៉ែនិងឋាមពលខេត្តមន្ទីរអនុញ្ញាតិឲ្យជីកជម្រៅ៤ម៉ែត្រទៅ៤ម៉ែត្រកន្លះប៉ុណ្ណោះ បើសុំថ្នាក់ខេត្តអនុញ្ញាតិត្រឹម៤ម៉ែត្រកន្លះទៅ៥ម៉ែត្រតាមស្ថានភាពដី ហើយបើចាប់ពី១ហិកតាឡើងទៅត្រូវទៅសុំច្បាប់ដល់ក្រសួងរ៉ែនិងថាមពល អនុញ្ញាតិ ៌អោយចាប់ពី៥ម៉ែត្រទៅដល់១០ម៉ែត្រតាមស្ថានភាពដីជាក់ស្តែង។

ចំពោះ នេះដែរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានអោយដឹងដែរថា លោកអគុណដល់អ្នកយកព័ត៌មានណាស់ដែរបានផ្តល់ព័ត៌មានជូនលោកបានជ្រាប លោកនិងចាត់ឲ្យលោកអភិបាលក្រុងបាវិតនិងលោកប្រធានមន្ទីររ៉ែនិងឋាមពលខេត្ត ចុះទៅពិនិត្យស្រាវជ្រាវនិងដោះស្រាយ។

ហេីយរឿងនេះ ដែរមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរខេត្ត ហើយក៏បានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពល មេត្តាចុះមកពិនិត្យនិងធ្វើអធិការកិច្ចរណ្តៅដីដែលឈ្មួញជីកយកអាចម៍ដីលក់ជម្រៅជ្រៅដល់ជិតក្បាលប្រែត្រនៅខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិតនេះតែម្ដង ដោយកន្លងមកមានទាំងក្រុមអាជីវកម្មមានច្បាប់និងអត់ច្បាប់ធ្វើអាជីវកម្មគ្រប់ស្រុក-ក្រុង គួរឲ្យព្រួយបារម្ភៈដោយជីករណ្តៅដីជ្រៅចាប់៧ម៉ែត្រទៅជាង១០ម៉ែត្រ រាប់សិបរណ្តៅសូមខាងក្រសួងចុះមើលផង ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post