header ads

Sponsor

នេះបើតាមការសរសររៀបរាប់របស់ យុវជន តិច សំណាងឧត្តម កូនប្រុសច្បងរបស់ ឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង ដែលជានិស្សិតអាហារូបករណ៍កម្ពុជាមួយរូបនៅសាធារណរដ្ឋសិង្ហបុរីបានថ្លែងអរគុណដល់ស្ថានឯកអគ្គរាជទូតកម្ពុជាដូច្នឹងថា៖
តាងនាមឱ្យប្អូនៗនិស្សិតអាហារូបករណ៍កម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរីទាំងអស់ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនលោកពូ ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី និងលោកជំទាវ ព្រមទាំងក្រុមការងារបុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់គ្នា ដែលជានិច្ចជាកាលតែងតែមើលថែយកចិត្តទុកដាក់ រក្សា និងឈឺឆ្អាលចំពោះបងប្អូនខ្មែរយើងទាំងអស់គ្នាក្នុងសិង្ហបុរីជារួម និងដោយឡែកជាពិសេសសម្រាប់និស្សិតសិស្សានុសិស្សខ្មែរដែលត្រូវឃ្លាតឆ្ងាយពីមាតុភូមិ និងគ្រួសារដើម្បីរកចំណេះវិជ្ជា និងគំនិតអភិវឌ្ឍ នវានុវត្តភាពពីខាងក្រៅ ដើម្បីបម្រើជាតិតាមលទ្ធភាពរៀងៗខ្លួននាថ្ងៃខាងមុខ។
ក្នុងសម័យដែលពិភពលោករំជើបរំជួលនឹងជំងឺឆ្លងរាតត្បាតរាលដាលខូវីដ១៩ ទាំងសេដ្ឋកិច្ច និងសកម្មភាពជាច្រើនត្រូវបានរាំងស្ទះ ដែលអាចរាប់ថាជាវិបត្តិសកលដ៏ធំមួយដែលមនុស្សជាតិជួបប្រទះ ផ្សារខ្វះទំនិញ អ្នកទិញខ្វះចំណូល សាលាត្រូវបានផ្អាក ឬផ្លាស់ប្តូររបៀបការរៀន ការធ្វើដំណើរសុទ្ធតែប្រឈមនៃការឆ្លង ការជួបជុំដើម្បីផ្លាស់ប្តូរយោបល់ស្រាវជ្រាវត្រូវបានកាត់បន្ថយ ដែលជាឧបសគ្គលំបាកសម្រាប់សិស្សនិស្សិតជាច្រើន ពិសេសប្អូនៗនិស្សិតអាហារូបករណ៍ដែលខ្លួនមួយមកសិក្សាឆ្ងាយពីគ្រួសារតែឯង ប៉ុន្តែទាំងអស់នេះមិនមែនជារនាំងទប់ស្កាត់នៃការខិតខំប្រឹងប្រែងរបស់ពួកយើងទេ ហើយពួកយើងក៏មានភាពកក់ក្តៅ និងមានកម្លាំងចិត្តដែលមានអ្នកខ្វាយខ្វល់យកចិត្តទុកដាក់ពីសុខទុក្ខហាក់ដូចជាមហាគ្រួសារដ៏ធំមួយទីទៃពីផ្ទះនៅស្រុកកំណើត។
ជាមួយនឹងការចុះសាកសួរសុខទុក្ខសំណេះសំណាលនៅថ្ងៃសៅរ៍ ទី ២ ខែ ឧសភា ឆ្នាំ២០២០នេះ ខ្ញុំបានអមដំណើរលោកពូសុខវេង និងពូឌឿននាំយករបស់ចាំបាច់សំខាន់ៗមួយចំនួនចែកឱ្យប្អូនៗនិស្សិតអាហារូបករណ៍នៅសិង្ហបុរីរួមមាន ម៉ាសការពារ៣ជាន់ប្រភេទក្រាស់ ៥០សម្រាប់ សម្រាប់ម្នាក់ៗ អាល់កុលលាងដៃសម្លាប់មេរោគប្រភេទល្អម៉ាក Kenzen មួយម្នាក់ អង្ករពីកម្ពុជាម្នាក់មួយបាវ5គីឡូ និងមីកញ្ចប់ពីរថង់សម្រាប់ម្នាក់ៗដូចគ្នា។ ប៉ុន្តែដូចអ្វីដែលនិស្សិតៗបាននិយាយ ពួកគាត់ទាំងអស់គ្នាមានភាពសប្បាយរីករាយជាខ្លាំង ហើយចំពោះរបស់របរដែលខាងស្ថានទូតផ្តល់ឱ្យគឺគ្រប់គ្រាន់ចំពោះជីវភាព និងទប់ស្កាត់ការពារជំងឺរាលដាលខូវីដ១៩ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺក្តីស្រលាញ់ដ៏ជ្រាលជ្រៅអំពីលោកពូអ្នកមីង និងបងៗទាំងអស់ដែលគិតគូរពីសុខទុក្ខយើងទាំងអស់គ្នារហូតដល់ចុះសួរសុខទុក្ខក្តៅរងារដល់កាំជណ្តើរផ្ទះ និងណែនាំបន្ថែមឱ្យចេះប្រុងប្រយ័ត្នការពារខ្លួនពីជំងឺឆ្លងថ្មីៗនេះ ដោយគោរពទៅតាមការណែនាំពីវិធីប្រយុទ្ធនឹងជំងឺខូវីដ១៩ ពីរដ្ឋាភិបាលសិង្ហបុរី។
ជាថ្មីម្តងទៀត និស្សិតអាហារូបករណ៍កម្ពុជាប្រចាំសិង្ហបុរី សូមថ្លែងអំណរគុណជាពន្លឹកសម្រាប់សកម្មភាពទាំងអស់ដែលអ្នកទាំងអស់គ្នាបានធ្វើដើម្បីយើងខ្ញុំដោយមិនខ្លាចការលំបាក ឬនឿយហត់ក្នុងពេលកន្លងមក និងជូនពរឱ្យមានសុខភាពល្អជៀសឆ្ងាយពីខូវីដ១៩ និងជោគជ័យគ្រប់ភារកិច្ចការងារ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post