header ads

Sponsor

ភ្នំពេញ៖ ក្រសួងទេសចរណ៍ថា ពីថ្ងៃទី៤ដល់១៧ ខឧសភាឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ដែលបានកើនឡើង៤៦.៧៦ភាគរយ បើធៀបនឹង២សប្តាហ៍ចុងខែមេសាកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២០។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញពីការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេស ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ក្នុងចំណោមភ្ញៀវទេសចរទាំង២៥ម៉ឺននាក់ មានភ្ញៀវជាតិប្រមាណ ២៥៣,២៥៦នាក់កើនឡើង ស្មើនឹង៤៦.៦៤ % និងភ្ញៀវអន្តរជាតិមានប្រមាណ៤,២៨៥ នាក់កើនឡើង៧.៤៧%៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post