header ads

Sponsor

ក្រោយ​បញ្ចប់​ការ​សាងសង់​ទាំងស្រុង នៅដំណាច់ឆ្នាំ ២០២០​នេះ ពហុកីឡដ្ឋានជាតិ​មរតក​តេជោ នឹង​ត្រូវ​បើក​ឲ្យ​មានការ​ទស្សនកិច្ច​ស្វែងយល់​ពីគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ចាប់ពីដើមឆ្នាំ ២០២១។ នេះបើតាមការ​លើកឡើង​ពីលោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី ៦ខែឧសភា ឆ្នាំ ២០២០។

តាមលោក​វ៉ាត់ ចំរើន នេះជាផែនការកម្មវិធីរបស់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបើកឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ច ការស្រាវស្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍។

ការអនុញ្ញាតនេះ គឺក្នុងគោល​ដៅ​ធ្វើឲ្យពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យមានការ​ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន។

លោក​វ៉ាត់ ចំរើន ក៏បាន​ឲ្យ​ដឹងដែរថា ចាប់ពីឆ្នាំ ២០២១តទៅ គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ក៏​មាន​ផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃគូររូបដោយដៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះ ទៅដាក់តាំងបង្ហាញ នៅក្នុងពិព័រណ៍ នាពេលស៊ីហ្គេម ឆ្នាំ២០២៣។

ក្រៅពីនេះ ក៏មានកម្មវិធីជាច្រើនទៀត ដើម្បីសម្រួចគោលដៅឲ្យគ្រប់ផ្នែកទាំងអស់ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការ​ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដោយតាមគម្រោងនឹងបញ្ចប់ការសាង់សង់ជាស្ថាពរ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ៕



ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post