header ads

Sponsor

នាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់បញ្ជាក់ថា សមត្ថកិច្ចនឹងមិនផាកពិន័យ ចំពោះយានយន្តណាដែលមិនទាន់ធ្វើផ្លាក់លេខឡើយ តែម្ចាស់យានយន្តត្រូវបង្ហាញឯកសារចុះបញ្ជីយានយន្ត ដល់សមត្ថកិច្ច។

ការបញ្ជាក់បែបនេះ ក្រោយពេលពលរដ្ឋជាច្រើនបង្ហាញក្ដីបារម្មណ៍ខ្លាចមន្រ្តីចរាចណ៍ផាកពិន័យ នៅពេលខ្លួនយករថយន្តទៅធ្វើផ្លាកលេខ ឬទើបទិញយានយន្តថ្មី ដោយមិនទាន់ភ្ជាប់ផ្លាកលេខ។

យោងតាមមាត្រា៤៧ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានបណ្ណសម្គាល់យានយន្តនិងមានពាក់ផ្លាកលេខសម្គាល់យានយន្ត។ មាត្រា៤៨ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា គ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្តសុំបណ្ណសម្គាល់យានយន្ត និងសុំផ្លាកលេខសម្គាល់យានយន្តឲ្យបានចប់សព្វគ្រប់មុននិងប្រគល់ឲ្យអ្នកទិញ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post