header ads

Sponsor

ក្រុមវេជ្ជសាស្ត្រជប៉ុនបានអំពាវនាវទៅដល់ឪពុកម្ដាយទាំងអស់ មិនគួរឱ្យកូនៗដែលមានអាយុក្រោម២ឆ្នាំពាក់ម៉ាស់ឡើយ ព្រោះវាអាចធ្វើឱ្យក្មេងពិបាកដកដង្ហើម និងបង្កើនហានិភ័យទៅជាការស្ទះផ្លូវដង្ហើម។

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានដកចេញភាពអាសន្នសម្រាប់ទីក្រុងតូក្យូ ប៉ុន្តែតំបន់ចំនួនបួនទៀតនៅតែបន្តដាក់ក្នុងភាពអាសន្នដដែលកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចំនួននៃការឆ្លងបានធ្លាក់ចុះនៅទូទាំងប្រទេសជប៉ុន ប៉ុន្តែបានព្រមានថា ជប៉ុននឹងអាចប្រកាសដាក់ក្នុងភាពអាសន្នវិញ ប្រសិនបើជំងឺកូវីដ១៩ចាប់ផ្តើមរីករាលដាលម្តងទៀត។

ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកជំនាញផ្នែកសុខភាពនៅទូទាំងពិភពលោក បានណែនាំឱ្យប្រជាជនត្រូវពាក់ម៉ាស់ នៅពេលដែលពិបាកក្នុងរក្សាគន្លាតសុវត្ថិភាពសង្គម និងខណៈប្រទេសផ្សេងទៀត បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតបិទប្រទេស។

សមាគមគ្រូពេទ្យកុមារជប៉ុនបានព្រមានទៅដល់ឪពុកម្តាយថា ការពាក់ម៉ាស់គឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កូនៗដែលមានអាយុក្រោម២ឆ្នាំ ដោយអះអាងថា ការម៉ាស់ពាក់មុខ អាចធ្វើឱ្យពិបាកដកដង្ហើម ពីព្រោះទារកមានផ្លូវដង្ហើមតូចចង្អៀត និងបង្កើនបន្ទុកលើបេះដូងរបស់ពួកគេ។ សមាគមនេះបន្ថែមថា ម៉ាស់ក៏បង្កើនហានិភ័យដល់ទារកទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post