header ads

Sponsor

ក្រុមបុរាណវិទូប្រទះឃើញវត្ថុបុរាណ ៣ប្រភេទមាន ត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នៅប្រាសាទកណ្ដាលស្រះស្រង់ ខេត្ត សៀមរាប។នេះបើតាមការឲ្យដឹងរបស់អជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៥ ខែ ឧសភា។

បើតាមអាជ្ញាធរអប្សរា វត្ថុបុរាណទាំង ៣ប្រភេទខាងលើនេះ គឺដែលពុំធ្លាប់បានប្រទះឃើញ ហើយប្រភេទ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ចំណែក ថ្មគ្រីស្តាល់ ជាច្រើនគ្រាប់ ធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ រីឯបំណែកចម្លាក់ក្បាលនាគមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ក្រុមបុរាណវិទូ បញ្ជក់ថា ជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ ដូចនេះនៅមិនទាន់អាចសន្និដ្ឋានថាវត្ថុបុរាណទាំង ៣ប្រភេទនេះស្ថិតក្នុងសម័យកាលណានោះទេ ហើយលទ្ធផលនឹងបង្ហាញច្បាស់លាស់នៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។

យ៉ាណាមកដល់ពេលនេះ វត្ថុបុរាណទាំង ៣ប្រភេទនេះត្រូវបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post