header ads

Sponsor

អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលជាថ្ងៃដំបូងពុំមានអ្នកស្លាប់ បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ឧសភាមក។

តាមទិន្នន័យរបស់អគ្គស្នងការនគរបាលជាតិ បង្ហាញថា នៅថ្ងៃទី០៤ ខែឧសភា ម្សិលមិញមានមនុស្សត្រឹម ៤នាក់ប៉ុណ្ណោះរងបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន២លើក នៅទូទាំងប្រទេស និងពុំមានអ្នកស្លាប់នោះឡើយ។

ចាប់តាំងពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី ដែលផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ខែឧសភាមក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២២លើក បណ្ដាលឲ្យស្លាប់ ១១នាក់ របួស សរុប ២៨នាក់។

កន្លងមក អ្នកជំនាញចរាចរណ៍ បានធ្វើការវាយតម្លៃថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ពោលគឺមួយថ្ងៃជាមធ្យមស្លាប់ ៥នាក់ និងបង្ករបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post