header ads

Sponsor

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត។ គម្រោងនេះ គ្រោងសាងសង់នៅចុងឆ្នាំ២០២០ ហើយបញ្ចប់នៅឆ្នាំ២០២០។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហាពីរ គឺទី១សំដៅការបង្កើតឲ្យមានជាបណ្ដុំវារីអគ្គិសនីនៅតាមបណ្ដាខេត្តទាំងឡាយ ដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមកកម្សាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ សិក្សាអំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។

រីឯចំណុចទី ២វិញ ការដាក់ឧទ្យានជាតិនៅទីនេះ គឺសំដៅចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិអន្តរជាតិឬក៏ឲ្យប្រជាពលរដ្ឋមកកម្សាន្តនៅតំបន់នេះកាន់តែច្រើន និងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។ លោក កែវ រតនៈ បានបញ្ជាក់ថា៖«ឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញនិងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ឬព្រះអាទិត្យបន្ថែមទៀតយើងនឹងអាចកែប្រែឡើងវិញ»។

លោក ជាវ តាយ អភិបាលខេត្ត បានគាំទ្រដល់ការអនុវត្តគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះ ។ លោកប្ដេជ្ញាសហការ ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនអគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។ គម្រោងនេះ មានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស«បូកគោ» លើផ្ទៃដីកោះទំហំ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post