header ads

Sponsor

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ត្រីឧទ្យានុរក្សបានចុះល្បាត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមព្រំប្រទល់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដោយបានធ្វើការរុះរើបង្គោលរបង ចំនួន ៥០បង្គោល ដែលត្រូវបានដាំព័ទ្ធយកដីព្រៃខុសច្បាប់។

នៅពេលនោះ ក្រុមការងារបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយបុរសជាជនសង្ស័យ និងគ្រួសាររបស់គាត់ ឲ្យបញ្ឈប់ការកាប់ព្រៃពង្រីកដីចម្ការខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិតទៅទៀត និងបានបោះស្លាក ដែលមានសរសេរថា «ព្រំប្រទល់ តំបន់ការពារធម្មជាតិ ឧទ្យានជាតិវើនសៃ-សៀមប៉ាង» បានចំនួន០៧ផ្ទាំង នៅចំណុចល្បាតខាងលើនេះ ផងដែរ មុនបន្តល្បាតទៅចំណុចគោលដៅផ្សេងទៀត។

ដោយឡែក នៅដែនជម្រកសត្វព្រៃលំផាត់ មន្ត្រីឧទ្យានុរក្សស្នាក់ការលំផាត់ បានចុះស្វែងរកសំបុកសត្វត្រយ៉ងយក្ស នៅភូមិសាស្ត្រកោះរម្យើល ដើម្បីពិនិត្យអំពីស្ថានភាពនៃវត្តមាន និងការបន្តពូជរបស់ពួកវា ដោយជាលទ្ធផល ក្រុមការងារបានប្រទះឃើញសត្វត្រយ៉ងយក្ស ចំនួន០៣ក្បាល និងសត្វកស(កុកពាក់អំបោះ) ចំនួន ០២ក្បាល ផងដែរ។

ប្រភព៖ ក្រសួងបរិស្ថាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post