header ads

Sponsor

ខេត្តមណ្ឌលគិរី៖ បើតាមអង្គការ Wildlife Care បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០នេះថា មានសត្វទន្សោងពីរក្បាល​ ត្រូវបានគេប្រទះឃេីញងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ទន្សោង​ត្រូវ​​បាន​ចាត់ទុកជា​សត្វកម្រ និង​ទាមទារការអភិរក្សជាចាំ​បាច់​ បើមិន​ដូច្នេះ​ទេ អាច​ប្រឈម​ផុត​ពូជជាក់ជាមិន​ខាន។

បើតាមលោក​ អ៊ុំ​ វណ្ណសុភៈ នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី​​បាន​ឱ្យដឹង​ថា ក្រុម​ហ៊ុន​​​ លឹម រ៉ូយ៉ាល់ បាន​រាយការណ៍ពីករណីសត្វទន្សោង​ ញីចំនួន២ក្បាល​ បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ ខណៈសត្វទន្សោងដែលងាប់នេះ​ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច​ ហើយបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។

បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង៕



ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post