header ads

Sponsor

អង្គការចលនាដើម្បីសុខភាពកម្ពុជា បានស្នើសុំដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ការលក់គ្រឿងស្រវឹងក្នុងពេលមានជំងឺឆ្លងកូវីដ-១៩ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ នៅក្នុងសហគមន៍។

សំណើរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា កាលពីថ្ងៃទី ១៣ ខែ ឧសភា បានស្នើឲ្យក្រសួងមានវិធានការ ដើម្បីហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ និងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទមួយរយៈសិន ជាពិសេសគឺការសេពគ្រឿងស្រវឹងជុំគ្នា ព្រោះវាជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ ហើយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ អាចបង្ហាញនូវភាពងាយរកបាននៃគ្រឿងស្រវឹង ដោយជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង។

ក្នុងអំឡុងពេលសេពគ្រឿងស្រវឹង មានកត្តាប្រឈមដូចជា មិនបានលាងដៃជាមួយអាល់កុល ឬសាប៊ូ មិនបានពាក់ម៉ាស់ មិនបានរក្សាគម្លាតក្នុងអំឡុងពេលសេពគ្រឿងស្រវឹង។ លើសពីនេះ មានភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជាចាប់ដៃ ប្រកៀកប្រកិតគ្នា ឬអោបគ្នា ជល់កែវជាមួយគ្នា ហូបគ្រឿងក្លែមជុំគ្នាសុទ្ធតែជាកត្តាប្រឈមនៃការឆ្លងជំងឺកូវីដ-១៩ ព្រោះយើងមិនអាចដឹងថានរណាមានផ្ទុកវីរុសកូវីដ-១៩ នេះឡើយ។

អង្គការសុខភាពពិភពលោកបានអះអាងថា៖ «ការសេពគ្រឿងស្រវឹងនឹងធ្វើឱ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយសមត្ថភាពទប់ទលនឹងជំងឺឆ្លងជាច្រើន»។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមដូច្នេះថា៖«បញ្ហាកូវីដ-១៩ នៅកម្ពុជាស្ថិតនៅភ្លើងស្ដុបពណ៌លឿងនៅឡើយទេ សុំប្រុងប្រយ័ត្នឲ្យបានខ្ពស់ ប្រយ័ត្នប៉ះពាល់ជាមួយវីរុសកូវីដ-១៩ ធ្វើឱ្យមានបញ្ហាសោកាសុខភាពរបស់អ្នក»៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post