header ads

Sponsor


នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសគាំទ្រលើសំណើរបស់លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដែលស្នើឲ្យពន្យាពេលបើកសាលារៀន ខណៈក្រសួងកំពុងពិចាណាបើកឡើងវិញឲ្យបានមុនខែ វិច្ឆិកា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ១៥ ខែ ឧសភា សម្ដេច ហ៊ុន សែន ថា៖« ទោះបីកម្ពុជាគ្មានការឆ្លងជំងឺកូវីដ១៩ រយៈជាង ១ខែ ប៉ុន្តែអ្វីដែលជាការយកចិត្តទុកដាក់នោះគឺការផ្ទះឡើងវិញ ហើយការស្នើសុំបើកសាលាឡើងវិញគួរតែកុំប្រញាប់ពេក ព្រោះសាលារៀនអាចនឹងក្លាយជាប្រភពនៃការឆ្លងក្នុងសហគមន៍» ។

ក្រៅពីពន្យាពេលចូលរៀន រដ្ឋាភិបាលក៏នៅតែបន្តផ្អាក់ការជួបជុំសាសនា បិទរោងភាពយន្ត ក្លិបកម្សាន្ត លេងកីឡា និងការជួបជុំមួយចំនួនទៀតបណ្ដោះអាសន្ន ប៉ុន្តែបច្ចុប្បន្នមានភោជនីដ្ឋានមួយចំនួនបានបន្តបើកអាជីវកម្មរបស់ខ្លួនឡើងវិញ។

ជាមួយគ្នានេះ សម្ដេច ព្រមានថា បើសិនពិនិត្យឃើញថាភោជនីយដ្ឋាន ឬកន្លែងលក់ដូរណាមួយមិនព្រមអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួង សុខាភិបាលនឹងត្រូវប្រឈមបិទភ្លាមៗ។

សម្ដេច បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ កុំភ្លេចខ្លួន ហើយត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post