ភ្នំពេញ៖លោកឯកអគ្គរដ្ឋទូត Patrick Murphy នឹងប្រកាសផ្តល់ជំនួយឥតសំណងរបស់សហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។ យ៉ាងណាសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកនៅថ្ងៃនេះ នៅមិនទាន់បញ្ជាក់ពីចំនួនថវិកាប៉ុន្មាននោះឡើយ ដែលនឹងត្រូវផ្តល់ជូនកម្ពុជា។
បើតាមសេចក្តីជូនដំណឹងដដែល ការប្រកាសនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ១១ ព្រឹក នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមវត្តមានលោកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
ទូតអាមេរិក ក៏ជម្រាបដល់សមាជិកអ្នកសារព័ត៌មានដែលមានបំណងចង់យកព័ត៌មានអំពីព្រឹត្តិការណ៍នានាចាំបាច់ត្រូវចុះឈ្មោះអ្នកសារព័ត៌មានរបស់អ្នកជាមួយផ្នែកកិច្ចការសាធារណៈឲ្យបានមុនម៉ោង ៥ ល្ងាចថ្ងៃពុធទី ២០ ខែឧសភានេះ៕
ផ្ដល់សិទ្ធិដោយៈ៖ khmernas