header ads

Sponsor

ក្រសួងសុខាភិបាល បានផ្ញើលិខិតទៅរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ ២០២០ ឡើងតទៅ។ បើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើជូនលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី ១៩ ខែឧសភា ។

ការអនុញ្ញាតឲ្យបើកសារមន្ទីរឡើងវិញនេះ ធ្វើឡើងតាមចំណារឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៣ ខែឧសភា និងការសម្រេចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រឆាំងនឹងកូវីដ១៩។

យ៉ាងណាក៏ដោយទន្ទឹមនេះ ការអនុញ្ញាតឲ្យបើកដំណើរឡើងវិញនេះ ក្រសួងសុខាភិបាល ក៏មិនភ្លេចណែនាំដល់ក្រសួងវប្បធម៌ថា មុនពេលបើកដំណើរការ ត្រូវអនុវត្តនូវវិធានការការពារនានាជាមុន ដើម្បីចៀសវាងនូវហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកម្តៅភ្ញៀវមុនអនុញ្ញាតឲ្យចូលទស្សនា មានប្រើអាល់កុល ឬជែលលាងដៃនិងត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គល និងមិនត្រូវអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post