header ads

Sponsor

(ខេត្តស្វាយរៀង)៖ បងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង ភាគតិចណាស់ដែលថាមិនស្គាល់កន្លែងលក់នំបញ្ចុកបាក់រនាស់សម្លរខ្មែរជាមួយជាក្បាលត្រី ល្បីថាឆ្ងាញ់ឬហៅម្យ៉ាងទៀតថា" នំបញ្ចុកឆ្កែកេះ" ដែលល្បីហើយលក់អស់ជិត១០០គីឡូក្រាមក្នុងមួយថ្ងៃ នោះ ហើយរាល់ពេលព្រឹកគេតែងតែឃើញមានមនុស្សម្នាយ៉ាងច្រើនមានទាំងមន្ត្រីរាជការ អ្នកធ្វើ ការក្រុុមហ៊ុន និង ប្រជាពលរដ្ឋ នាំគ្នាមករកអាហារពេលព្រឹកជាពិសេសអ្នកដែលចូលចិត្តហូបនំបញ្ចុកសម្លរខ្មែរជាមួយក្បាលត្រី តែងតែសរសើរមិនដាច់ពីមាត់។


ក្រៅពីនំបញ្ចុកសម្លរខ្មែរក៏មាននំបញ្ចុកសម្លរណាំយ៉ា និងមានបន្លែច្រើនមុខដាក់សម្រាប់អោយភ្ញៀវថែមតាមចិត្តចង់ហើយតម្លៃវិញក៏ទទួលយកបានផងដែរដោយមួយចានត្រឹមតែ២០០០រៀលទៅ៣០០០រៀលហើយកុម្មង់អាចថ្លៃជាងនេះបន្តិច ចំណែកក្បាលត្រីវិញ១គឺមានតម្លៃ៤ពាន់ទៅ៥ពាន់រៀលតាមតូចឬធំ។


ហេីយយេីងក៏សូមបង្ហាញកន្លែងលក់នំបញ្ចុកឆ្ញាញ់ល្បីសម្រាប់អ្នកខេត្តស្វាយរៀ ដែលមានទីតាំងនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលអ៊ុស្រីជាអ្នកលក់នបញ្ចុកបានប្រាប់ថាគាត់លក់រយះពេលជាង២០ឆ្នាំមកហើយ។

 

បើតាមអ៊ុស្រីឈ្មោះ សុខ ម៉ារ៉េន ដែលជាអ្នកលក់នំបញ្ចុកក្បាលត្រី រស់នៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង បានប្រាប់អោយដឹងថា៖មុខរបរលក់នំបញ្ចុកនេះធ្វើអោយគ្រួសាររបស់គាត់ធូធារមួយកម្រិត ក្រោយពីការងារធ្វើស្រែចំការនិងរកចំណូលចូលក្នុងគ្រួសារ និងការសិក្សារបស់កូនៗគាត់ផងដែរ។


អ៊ុស្រី សុខ ម៉ារ៉េន បានបញ្ជាក់អោយដឹងថា ចំពោះ ការដែលបានគេដាក់ឲ្យឈ្មោះថានំបញ្ចុកឆ្កែកេះឬនំបញ្ចុកបាក់រនាស់ គឺដើមទងនៃមូលហេតុដោយសារផ្ទះរបស់គាត់កាលពីមុនមានចិញ្ចឹមសត្វឆ្កែហើយសត្វនេះវាចេះខ្លាំងណាស់ពេលភ្ញៀវចូលមកហូបនំបញ្ចុក នោះសត្វឆ្កែតែងតែមកកេះភ្លៀវដើម្បីដាក់ឆ្អឹងអោយវាសុី ទើបពេលសត្វសុីរបស់ដែលយើងដាក់អស់វាកេះទៀតទាល់តែភ្លៀវហូបអស់ឡើងចេញទើបវាលែងកេះ ទេីបបានគេដាក់ឈ្មោះអោយថានំបញ្ចុកឆ្កែកេះ ឬនំបញ្ចុកបាក់រនាស់ហើយនំបញ្ចុក់បាក់រនាស់គឺយកឈ្មោះតាមភូមិបាក់រនាស់ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងហៅតៗគ្នាថានំបញ្ចុកឆ្កែកេះរហូតទៅ ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post