ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានរកឃើញជែលលាងដៃដែលខូចគុណភាពប្រមាណ ៤១៦ដប ស្មើនឹង ១០០លីត្រ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០។
ការចុះត្រួតពិនិត្យ និងរកឃើញជែលដែលគ្មានគុណភាពនេះ បន្ទាប់ពីមន្រ្តីជំនាញសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់អាជីវកកម្ម លក់ជែលលាងដៃឆ្លៀតឱកាស ដាក់លក់ជែលលាងដៃក្លែងក្លាយ គ្មានប្រភពផលិតច្បាស់លាស់ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។
ជាមួយគ្នានេះ មន្រ្ទីជំនាញ បានសំណូមពរដល់អាជីវករ កុំឱ្យឆ្លៀតឱកាសលក់ផលិតផលជែលលាងដៃខូចគុណភាពបន្តទៀត និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
ផ្ដល់សិទ្ធិដោយៈ khmernas