header ads

Sponsor


ភ្នំពេញ៖ បារាំង នឹងបញ្ចេញថវិកា២លានអឺរ៉ូ ដែលស្មើជាង២លានដុល្លារអាមេរិក ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ឧសភា លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងផ្តល់ជំនួយឥតសំណងជាង២លានដុល្លារ ដើម្បីផ្តល់ការគាំទ្រដល់មន្ទីរពិសោធន៍ឈានមុខគេនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

បើតាមលោកស្រី អេវ៉ា ង្វៀន ប៊ិញ ជំនួយរបស់បារាំងដែលមានទឹកប្រាក់ជាង៤០ម៉ឺនដុល្លារ នឹងផ្ដល់ឱ្យទៅគម្រោងស្រាវជ្រាវចំនួន៣នៅកម្ពុជា សម្រាប់ស្រាវជ្រាវលើជំងឺកូវីដ១៩។

ក្រៅពីគម្រោងផ្ដល់ជំនួយនេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏ឆ្លៀតរំឮកគុណកម្ពុជា ដែលបានជួយព្យាបាលជនជាតិបារាំង៤០នាក់ ដែលផ្ទុកជំងឺកូវីដ១៩ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជាផងដែរ។ តែយ៉ាងណាលោកស្រី អេវ៉ា ង្វៀន ប៊ិញ បានសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ ក៏កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នលើករណីជំងឺនេះផងដែរ។

កម្ពុជា មានអ្នជាសះស្បើយជំងឺកូវីដ១២០នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពទ្យ គិតត្រឹមថ្ងៃទី៩ ឧសភា។ អ្នកទាំងពីរបានប្រើពេលវេលាជិត២ខែហើយ ក្នុងការព្យាបាលជំងឺ។ បច្ចុប្បន្នពួកគេត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅភ្នំពេញហើយ។ អ្នកជំងឺទាំងពីរ ដែលនៅសម្រាកព្យាបាលនេះ មានគឺស្ត្រីវ័យ៣៦ឆ្នាំ និងបុរសវ័យ៧៥ឆ្នាំ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post