header ads

Sponsor

នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនបានចេញផ្សាយនៅថ្ងៃសុក្រទី២២ឧសភាបានបញ្ជាក់ថា អាជ្ញា​ធរ​នឹង​ដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់។

ការព្រមានវិធានការតឹងរឹងនេះ ខណៈជំងឺរាតត្បាតកូវីដ១៩ត្រូវបានគេស្តីបន្ទោសនៅលើទីផ្សារ​អាហារ​សមុទ្រ​នៅ​វ៉ូហាន ដែលត្រូវបានគេជឿថា បានលក់សត្វព្រៃដូចជាសត្វប្រចៀវ និងសត្វពង្រូល ហើយប្រទេស​ចិន​បាន​សន្យា​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ធ្វើឱ្យការហាមឃាត់ជាអចិន្ត្រៃយ៍ការបរិភោគសត្វព្រៃ។

ទីក្រុងវ៉ូហាន ទីក្រុងសៀងហៃ និងទីក្រុងធំ ៗផ្សេងទៀតរបស់ប្រទេសចិនបានហាមឃាត់ការបរិភោគសត្វ​ព្រៃ​រួច​ហើយ ហើយខេត្តមួយចំនួនក៏បានចេញនូវផែនការសកម្មភាពដើម្បីទប់ស្កាត់ការបរបាញ់ ការបង្កាត់ពូជ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post