header ads

Sponsor

សំណង និងតូបលក់ដូរដែលមានទីតាំងក្នុងបរិវេណមុខប្រាសាទ អង្គរវត្តត្រូវរុះរើចេញឲ្យមានមុនចុងឆ្នាំ២០២០ ដើម្បីកែលម្អទៅជាតំបន់បៃតង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅកាលពីថ្ងៃទី២១ ខែឧសភា។

លោក យិន ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សំណង និងតូបលក់ដូរទាំងអស់នៅមុខបរិវេណប្រាសាទអង្គវត្តនឹងត្រូវរុះរើចេញឲ្យអស់ត្រឹមចុងឆ្នាំ ២០២០ ហើយអគារនគរបាលបេតិកភណ្ឌ និងអគាររបស់អាជ្ញាធរជាតិអប្សក៏ត្រូវរុះរើប្តូរទៅទីតាំងថ្មី។

លោក ចាន់ដារដ្ឋបញ្ជាក់ថា ទីតាំងនៅ បរិវេណប្រាសាទអង្គរវត្តនេះ ត្រូវបានកែលម្អទៅជាតំបន់បៃតងសម្បូរទៅដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ ហើយគម្រោងនេះអនុវត្តបានជាង៦០ ភាគរយហើយ។

កាលពីថ្ងៃទី៣ ខែ ឧសភា អាជ្ញាធរអប្សរា បានបង្ហាញគម្រោងដាំកូនឈើប្រមាណចំនួន១១ ម៉ឺនដើមនៅតំបន់អង្គរ និងចែកចាយទៅខាងក្រៅនារដូវវស្សា ឆ្នាំ ២០២០ខាងមុខ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post