header ads

Sponsor

(ខេត្តស្វាយរៀង)៖ ករណី គ្រោះថ្នាក់ ចរាចរណ៍ មានមនុស្សប្រុសស្រី១០នាក់ រងរបួសធ្ងន់ស្រាល និងខាចខាតម៉ូតូចំនួន៨គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក្សត្រាយតុន(TRITON)ពណ៌ស ពាក់ស្លាកលេខរដ្ឋ13-2.0867 អ្នកបើកបរជាមន្ត្រីអគ្គីសនីកម្ពុជាប្រចាំស្រុកកំពង់រោទ៌។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី០៨ឧសភា២០២០ នៅលើកំណាត់ផ្លូវជាតិលេង១ ស្ថិតនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត។ បង្កឲ្យរងរបួសធ្ងន់០៦នាក់ ស្រី៥នាក់ ប្រុស១នាក់ និងស្រាល៤នាក់ប្រុស២នាក់ស្រី២នាក់ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៦នាក់ស្រី៥នាក់។


ប្រភព ពីស្រ្តីម្នាក់នៅក្នុងហេតុការនោះឲ្យដឹឹងថា: មុនពេលកើតហេតុកម្មករកម្មការនីបានចេញពីធ្វើការត្រឡប់មកផ្ទះដោយធ្វើដំណើរពីទឹសខាងកើតមកទឹសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញរថយន្តបង្កហេតុបានបើកយ៉ាងលឿនមកពីទឹសខាងលិចទៅទឹសខាងកើតបញ្រ្ចាស់ទឹសគ្នា បើកវ៉ាជែងរថយន្តក៏ទៅបុកគូដរថយន្តក្រឡុកស៊ីម៉ង់ដ៌ពីក្រោយ ហើយបានរេចង្កូតមកឆ្វេងក៏បានបុកជាមួយម៉តូ១គ្រឿងម៉ាក្សហុងដាសេ១២៥ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើងខណៈនោះកម្មករកម្មការនីដែលជិះម៉ូតូបាននាំគ្នាជាន់ហ្រ្វាំងម៉ូតូឈប់ ស្រាប់តែរថយន្តបង្កមិនទាន់អស់ល្បឿនរេចង្កូតបុករះម៉ូតូកម្មករចំនួន៧គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់០៥នាក់ ស្រី០៤នាក់ ស្រាល៤នាក់ស្រី២នាក់។ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ រួចបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងចំនួន៦នាក់ស្រី៤នាក់។


បើតាមគ្រូពេទ្យបង្អែកជីភូបានឲ្យដឹងថា: ជនរងគ្រោះទី១ឈ្មោះទូច ស្រីម៉ុច ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅស្រុកស្វាយជ្រំ បាក់ជើងខាងឆ្វេង, ទី២ឈ្មោះពៅស្រីយ៉ា ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប របួសធ្ងន់ប៉ះពាល់ពោះនិងចុកទ្រូង។ ចំពោះជនរងគ្រោះបាក់ជើងដែរភេទប្រុសមិនស្គាល់អត្តសញ្ញាណទេបញ្ជូនទៅមន្ទីរពេទ្យខេត្តភ្លាមៗ និង
អ្នករងរបួសធ្ងន់០៣នាក់ស្រាល០៤នាក់ផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ណាណទេ គ្រូពេទ្យកំពុងសង្គ្រោះ។


ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះដែរក៏ឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា: ចំពោះរថយន្តបង្កសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍នៃស្នងការនគបាលខេត្ត និងបញ្ជូនអ្នកបើកបររថយន្តទៅជាមួយផងដែរ។


ក៏ប៉ុន្តែមហាជនវិញបានឲ្យដឹងថា: ក្រោយពីបង្កឲ្យមានគ្រោះថ្នាក់បុករះនេះភ្លាមកម្មករកម្មការនីបានពទ្ធ័អ្នកបើបបររថយន្តនិងអ្នករួមដំណើរឲ្យចេញទៅណាទេ ដោយអ្នកទាំងពីស្រវឹងជោក។ ពេលសមត្ថកិច្ចមកដល់បានឲ្យអ្នកបើកបររថយន្តប្តូអាវរួចឲ្យមន្ត្រីអគ្គីសនីសាខាជីភូ បានមកដឹកប្រដោះចេញទៅកាន់សាខាអគ្គីនីជីភូបាត់។
រីឯសមត្ថកិច្ចបានឲ្យថា: បានជាឲ្យដឹកអ្នកបើកបរចេញពីកន្លែងកើតហេតុខ្លាចមានអំពើហិង្សាទៅលើអ្នកបើកបររថយន្តនិងមន្ត្រីរួមដំណើរទើបប្រដោះចេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post