header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរប្រទេសឥណ្ឌាបានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់ហ្វូងសត្វកណ្ដូបវាលខ្សាច់ ដើម្បីជួយទៅដល់កសិករ បន្ទាប់ពីហ្វូងសត្វកណ្ដូបទាំងនេះ ទើបបានបំផ្លាញផលដំណាំនៅទូទាំងប្រទេសប៉ាគីស្ថាន និងនៅតំបន់អាហ្វ្រិកខាងកើត ហើយបានបន្តហើយឆ្លងកាត់ដែនចូលមកក្នុងប្រទេសឥណ្ឌា។

លោក Trilochan Mohapatra អគ្គនាយកក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារ៌ថា មានត្រាក់ទ័រ៧០០គ្រឿង ម៉ាស៊ីនពន្លត់អគ្គីភ័យ៧៥គ្រឿង រថយន្តជិត៥០គ្រឿង និងដ្រូន បានប្រើប្រាស់ដើម្បីបាញ់ថ្នាំសម្លាប់សត្វកណ្តូបទាំងនេះ។

លោក Mohapatra បន្តថា នៅពេលនេះហ្វូងសត្វកណ្ដូបអាចគ្រប់គ្រងបាន ប៉ុន្តែប្រសិនបើពួកវានៅតែបន្តកើតមានទៀត នឹងធ្វើឱ្យមានបញ្ហាចំពោះការដាំដំណាំនៅក្នុងរដូវវស្សានេះ។ លោកបាបន្ថែមថា ផលប៉ះពាល់នឹងត្រូវបានបន្ថយដោយយុទ្ធនាការបាញ់ថ្នាំកាលពីពេលថ្មីៗនេះ ខណៈការប្រមូលផលដំណាំរដូវរងាស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយ។

មន្រ្តីដដែលនេះបន្តថា ដំាណាំកប្បាសនិងដំណាំបន្លែប្រហែលជា៤២.០០០ហិកតា ត្រូវបានរងផលប៉ះពាល់ដោយសត្វកណ្តូបនៅទូទាំងរដ្ឋចំនួន៦ ជាពិសេសនៅរដ្ឋRajasthanរបស់ឥណ្ឌា ខណៈក្រសួងកសិកម្មបានបញ្ជាក់ថា នៅក្នុងរដូវវស្សាឆ្នាំនេះ កសិករឥណ្ឌាដាំស្រូវ ពោត កប្បាស និងសណ្តែកជាដើមលើផ្ទៃដីជាង១០៦លានហិកតា។

ហ្វូងសត្វកណ្តូបវាលខ្សាច់ គឺកើតឡើងយ៉ាងទៀងទាត់នៅទ្វីបអាហ្រ្វិកខាងជើង មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូង គឺនៅពេលគ្រោះរាំងស្ងួតរំលងផុតហើយមានភ្លៀងធ្លាក់ខ្លាំង។ ធម្មតា នៅពេលរដូវភ្លៀងមកដល់ សត្វកណ្តូបទាំងនេះ បានហើយចូលមកតំបន់វាលខ្សាច់នៃប្រទេសឥណ្ឌាតាមរយៈប្រទេសប៉ាគីស្ថាន សម្រាប់ការបង្កាត់ពូជនៅខែមិថុនាឬខែកក្កដា ប៉ុន្តែនៅឆ្នាំនេះ ពួកវាបែរជាចូលមកបង្កាត់ពូជនៅក្នុងប្រទេសឥណ្ឌាមុនកាលកំណត់ គឺចាប់ផ្តើមតាំងពីថ្ងៃទី៣០ខែមេសា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post