header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ដែលបានតភ្ជាប់ទៅ កាន់បណ្តាខេត្តសំខាន់ៗ បានក្លាយជាតារារះ ក្នុងក្រសែភ្នែករបស់វិនិយោគិន។ តំបន់នេះកំពុងតែមមាញឹកខ្លាំង ក្នុងការអភិវឌ្ឍគម្រោង ធំៗជាច្រើន ដែលបានប្រែក្លាយតំបន់ដ៏មានប្រជាប្រិយភាពមួយនេះទៅជា តំបន់ដ៏មានសក្តានុពលថ្មីមួយ ក្នុងចំណោមតំបន់អភិវឌ្ឍនានាជុំវិញរាជធានីភ្នំពេញ។

មូលហេតុដែលជំរុញអោយវិនិយោគិនធំៗងាកមកអភិវឌ្ឍតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាព រីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់មានលក្ខណៈ ធំទូលាយ ព្រមទាំងស្ថានភាពចរាចរមិនកកស្ទះ ប្រសើរជាងតំបន់កណ្តាលទីក្រុងផងដែរ។

តំបន់ជ្រោយចង្វារ កំពុងតែអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលកំពុងតែរីកដុះដាលទៅដោយ អគារខ្ពស់ៗ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ជាពិសេសតំបន់ព្រែកលាបផ្ទាល់តែម្តង។


សូមបញ្ជក់ផងដែរថាបច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ជាច្រើន រួមគ្នាក្នុងនោះផងដែរ បុរី ប៉េង ហួត ដែលគេស្គាល់ថាជាក្រុមហ៊ុនលេចធ្លោឈានមុខគេមួយ ខាងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ក៏បានអភិវឌ្ឍគម្រោងរបស់ខ្លួន ចំនួនពីរផងដែរ គឺគម្រោង ដឹស្តា ជូមីរ៉ាហ៍ និង ដឹស្តា មុនីរ៉ាហ៍ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ អោយក្លាយជាទីក្រុងរណបមួយនាពេលអនាគត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post