header ads

Sponsor

មិនឲ្យបងប្អូនទន្ទឹងរង់ចាំយូរ ក្រោយពីបានធ្វើការបើកឲ្យធ្វើការទស្សទាយទៅលើតម្លៃរបស់ម៉ូឌែល vivo Y30 អស់រយៈពេលជិតមួយសប្តាហ៌មក ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានបើកប្រកាសតម្លៃពិតប្រាកដនៅថ្ងៃនេះហើយ...!


ចំពោះស្មាតហ្វូនម៉ូឌែល Y30 នេះដែរបើយើងមើលទៅលើការចនា គឺមានរូបរាងដូចទៅនឹងសិស្សច្បងរបស់វាម៉ូឌែល vivo Y50។ ស្មាតហ្វូន vivo Y30 គឺត្រូវបានធ្វើការរចនាឡើងដោយមានជម្រើស 2 ពណ៌ គឺពណ៌ខៀវហៅថា Dazzle Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹកនាព្រឹកព្រលឹមរំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាតនៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀតគឺជាពណ៌សហៅថា Moonstone White ដែលជាពណ៌ប្រដេញចម្រុះនៅពេលចាំងជាមួយពន្លឺ។


រីឯសម្រាប់ផ្នែកកាមេរ៉ារបស់ Y30 នេះដែរគឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ 4 គ្រាប់ ផ្នែកកាមេរ៉ាមុខ 1 គ្រាប់ ដែលបង្ហាញចេញនូវអេក្រង់បែប Ultra O Screen ហើយភ្ជាប់មកជាមួយរន្ធសាកថ្មបែប Type-C ជំនាន់ចុងក្រោយទៀតផង។


បងប្អូនប្រាកដជាចង់ដឹងហើយថាតើតម្លៃពិតប្រាកដរបស់ Y30 នេះមានតម្លៃប៉ុន្មាន? ចំពោះតម្លៃពិតប្រាកដដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកប្រកាសនៅថ្ងៃនេះគឹត្រឹមតែ $169 តែប៉ុណ្ណោះ។


មួយវិញទៀតសម្រាប់បងប្អូនដែលបានធ្វើការចូលរួមទស្សទាយនូវតម្លៃរបស់ស្មាតហ្វូន Y30 កាលពីថ្ងៃទី 24 បានធ្វើត្រឹមត្រូវជាមួយនឹងលក្ខខណ្ឌ ទាយត្រូវជាមួយនឹងតម្លៃពិត នោះក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតរកអ្នកឈ្នះចំនួន 3 រូប ដើម្បីទទួលបាននូវទូរស័ព្ទ vivo Y30 ចំនួន 3 គ្រឿង ព្រមទាំងកាដូលើកទឹកចិត្តតុក្តាដ៏ស្រស់ស្អាតចំនួន 7 រង្វាន់ថែមទៀតផង។ សម្រាប់អ្នកឈ្នះនឹងត្រូវធ្វើការប្រកាស នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2020 នៅផេកផ្លូវការ vivo ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post