header ads

Sponsor

យោងតាមទិន្នន័យពី counterpoint បានអោយដឹងថា realmeបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី៤ក្នុងប្រទេសកម្ពុជា។ ហើយកាលពីថ្មីៗនេះ realmeបានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoTរបស់realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។

រហូតមកដល់ ខែមេសា ឆ្នាំ​២០២០ ចំនួនលក់នៃផលិតផលAIoTរបស់realmeនៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ម៉ូដែលផលិតផលAIot ដែលបានដាក់ប្រកាសកាលពីកន្លងទៅ(រួមទាំង realme Buds Airនិងrealme Bandជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាននិងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ ហើយនា ពេលខាងមុខនេះ realmeកម្ពុជានឹងដាក់សម្ភោធជាលើកដំបូងនូវផលិតផលAIoTនៅថ្ងៃទី ១៦ខែមិថុនានិងប្រកាសជាផ្លូវការនូវផលិតផលAIoTបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។ហើយដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូនដែរ ការរំពឹងរបស់realmeទៅលើផលិតផលAIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើអោយយុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ។

realme Audio AIoT Global over 1 million Sell-out

ម៉ាកផលិតផលបច្ចេកវិទ្យាដែលហ៊ានឆ្ពោះទៅមុខនាំមកនូវផលិតផលដែលពេញនិយមដល់យុវវ័យ

            ដោយឈរលើជំហរ”អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” ” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នានិងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់​អតិថិជន។ បើតាមព័ត៌មានបានអោយដឹងថា ផលិតផលដែលជិតនឹងដាក់ប្រកាសនៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមានrealme Buds Air Neo និងrealme Watch ។ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់realme គឺការភ្ជាប់តាមរយៈrealme Link app, ដោយឆ្លងកាត់ការភ្ជាប់តាមរយៈទូរស័ព្ទជាមួយនឹងផលិតផលAIoTពេញនិយមជាច្រើនផ្សេងទៀត នេះនាំអោយការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យនិងមានភាពងាយស្រួលថែមទៀត។

ចាប់តាំងពីrealmeបានបង្កើតឡើងដំបូងមកគឺបានប្តេជ្ញាចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយrealme Watch និង​realme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរនិងជាផលិតផលបច្ចេកវិទ្យាមួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺ​ជា​​​​ជំហ៊ានឈានទៅមុខមួយដែលrealme បានខិតខំប្រឹងប្រែងធ្វើអោយក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវវ៏យ។ សង្ឃឹមថាការដាក់ប្រកាសផលិតផលAIoTលើកនេះ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកអោយយើងទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post