
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅម៉ោង៤ជាងទៀបភ្លឺមានរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានក្រឡាប់ធ្លាក់ផ្លូវដោយសង្ស័យថាតៃកុងរថយន្តងងុយដេកធ្វើដំណើរពីទិសដៅពីកើតទៅបើករ៉េមកខាងឆ្វេងដៃ។ លុះមកដល់ចំណុចខាងលើក៏ក្រឡាប់អូសប្រហែង៣០ម៉ែត្រផ្ងាជើងរថយន្តតែសំណាងល្អគ្មានបង្កគ្រោះដល់ពលរដ្ឋដំណើរតាមនោះ។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍គេឃើញអ្នកបើកបររថយន្តលួនចេញពីរថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់ចំណែករថយន្តក៏មានអ្នកដោះយកស្លាកលេខចេញបាត់ផង។ រីឯរថយន្តត្រូវបានខាងក្រុមហ៊ុនហៅរថយន្តស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯព្រោះពុំមានបង្កគ្រោះថ្នាក់មនុស្សឬទ្រព្យសម្បត្តិពលរដ្ឋណាម្នាក់ឡើយ។ ដោយ:ស្វាយរៀង


