header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

បច្ចុប្បន្នពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញជាង ៣លាននាក់ បានបង្កើតសំរាមជិត ៣ពាន់​តោន ក្នុង១​ថ្ងៃ។ នេះបើតាមការឲ្យដឹងរបស់លោក ឃួង ស្រេង អភិបាលរាជធា​នីភ្នំ​ពេញ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍន​ភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់នៅ​ក្នុងសន្និសីទសារព័​ត៌មាន​ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅព្រឹក​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០​ថា បច្ចុប្បន្នពលរដ្ឋដែលកំពុងរស់នៅ​ក្នុងទីក្រុងភ្នំពេញ​ជាង ​៣លាន​នាក់ បានបង្កើតសំរាមជាង ៣ពាន់តោន ក្នុង១ថ្ងៃ។ ដោយបញ្ហា​កំណើន​នៃសំរាមនេះ ឯកឧត្តមអភិបាលរាជធានី បានសម្រេចជ្រើសរើសក្រុមហ៊ុនចំនួន ៦ ដែលមានបទពិសោធន៍ប្រមូលសំរាមជាអន្តរជាតិ និងចម្រាញ់យក៣ក្រុមហ៊ុន ដើម្បីប្រ​មូលសំរាមនៅក្នុងរាជធានីភ្នំពេញ។

​​​ជាមួយគ្នានេះ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង​រាជធានីភ្នំពេញ ជួយសម្រួលទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងអន្តរកាលនេះ។

លោកអភិបាលរាជធានីភ្នំពេញ បានទទួចដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបង់ថ្លៃសេ​វាប្រមូលសំរាម ដើម្បីផ្ទះស្អាត និងសោភ័ណភាពទីក្រុងយើងស្អាត៕

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post