header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសាធារណការ និងដឹកជញ្ជូន ផាកពិន័យបានទឹកប្រាក់សរុបចំនួន ៤៣៦ ៧៥០ ០០០លានរៀល និងចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿងក្នុងខែឧសភា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការនៅថ្ងៃទី ១៧ ខែមិថុនានេះ។

តាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត រថយន្តល្មើសច្បាប់ដឹកលើសទម្ងន់ថយចុះចំនួន ១២ គ្រឿង បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨ គ្រឿង។

រថយន្ត

រថយន្តដែលដឹកជញ្ជូនលើសទម្ងន់នេះ មានចាប់ពី ៥%-១០% មានចំនួន ៣គ្រឿង លើសទម្ងន់ ១០%-២០% មានចំនួន ១៩៨ គ្រឿង និងលើសពី ២០% មានចំនួន ៧៥ គ្រឿង។

ក្រសួងបានក្រើនរំម្លឹកដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ៕

រថយន្ត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post