header ads

Sponsor

ភ្នំពេញ​: សមត្ថកិច្ច​បាន​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​ចំនួន ៤​នាក់ កាលពី​យប់​​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​ ដកហូត​បាន​គ្រឿងញៀន ៧,៣​គីឡូក្រាម និង​សារធាតុ​ផ្សំ ១០៩,៥១​គីឡូក្រាម រួមទាំង​ឧបករណ៍​សម្រាប់​កែច្នៃ​ជាច្រើន​ប្រភេទ​ នៅចំណុច​ក្បែរ​ស្ថានទូត​អូស្ត្រាលី ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​ការបង្ក្រាប​នេះ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ករណី​គ្រឿងញៀនពីរ​គោលដៅ​ផ្សេងគ្នា​។

ដោយ​គោលដៅ​ទី​១. នៅ​ចំណុច​ក្បែ​រស្ថានទូត​អូស្ត្រាលី ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​គោលដៅ​ទី​២. នៅ​ចំណុច អា​ផាត​ធឺ​ម៉ិ​ន សុភា ផ្ទះ​លេខ​១៥ ផ្លូវ ៣៥២ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បាន​ឃាត់​ជនសង្ស័យ ៤​នាក់ ភេទ​ប្រុស ជា​ជន​ជាតិចិន រួមមានៈ ១៖ ឈ្មោះ LEE SHAOFENG អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​)​។ ២៖ ឈ្មោះ HE YI RI កើត​ថ្ងៃទី ១៦.០៦.១៩៦៤ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G45794394 ។ ៣៖ ឈ្មោះ ZHANG JUN អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​។ ៤៖ ឈ្មោះ CAI TAO អាយុ​៤៥​ឆ្នាំ ជនជាតិចិន​។​

​មន្ត្រី​ដដែល​បាន​បន្តថា វត្ថុតាង​ចាប់យក​មានដូចជា​: សារធាតុ​ញៀនទម្ងន់ : ៧.៣០៧​ក្រាម​១២ ( កេ​តា​មីន :៥.០៩៤​ក្រាម​៥១ . ម៉េ​តំ​ហ្វេ​តា​មីន :២.១៨៦ ក្រាម​៥៥ .​ហេ​រ៉ូ​អ៊ី​ន :០,៣១​ក្រាម និង MDMA : ២៥​ក្រាម​៧៥ )​។ សារធាតុ​គីមី​ផ្សំ ១៣​ប្រភេទ ទម្ងន់ :១០៩,៥១៩​ក្រាម​( សារធាតុ​គីមី ៤​ប្រភេទ ស្ថិតក្នុង​តារាង​៤ ទម្ងន់ : ១៦.៤៩០​ក្រាម​៣៨ )​។ ឧបករណ៍​សម្រាប់​កែច្នៃ​ជាច្រើន​ប្រភេទ​។​

​ករណីនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​បញ្ជា​ដឹកនាំ​ឲ្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ប្រមូល​ភ​ស្តុតាង និង​បង្ក្រាបមេខ្លោង បក្ខពួក​ដែល​នៅ​សេសសល់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post