header ads

ភ្នំពេញ៖ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា៖ បេីនៅមានមន្ត្រីតាមបណ្តាការិយាល័យជំនាញខណ្ឌ និងប៉ុស្តិ៍ណា បម្រេីប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រេីប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វេីជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 069 516 999 ។

លោកបន្តថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា៖ មួយរយ:ពេលកន្លងមកនេះ សង្កេតឃេីញថាដោយការអនុវត្តបានយ៉ាងល្អតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ របស់មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រេីប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វេីសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណ:ល្អប្រសេីរ ទាន់ពេលវេលា ទទួលបានការសាទរ និងកោតសរសេីរពីសំណាក់ប្រជាពលរដ្ឋ ៕

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post