header ads

Sponsor

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឈ្មោះ Vietnam Airlines គ្រោងនឹងបើកដំណើរការជើងហោះជាមួយប្រទេសកម្ពុជា និងឡាវ ឡើងវិញនៅថ្ងៃទី២ ខែកក្ដដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតវៀតណាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០។

ស្ថានទូតបញ្ជាក់ថា តាមការប្រកាស របស់ក្រុមហ៊ុន Vietnam Airlines អាចនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី០១ ខែកក្កដា នៅស្ថានីយ៍មួយចំនួននៅកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងអាស៊ីអាគ្នេយ៍ ខណៈកម្ពុជាអាចចាប់ផ្តើនៅថ្ងៃទី២ ខែកក្កដា។

បើតាមក្រុមហ៊ុន Vietnam Airlines ចំពោះកាលបរិច្ឆេទនេះជាផែនការរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងដើម្បីត្រៀមក្នុងករណីការស្នើឲ្យបើកជើងហោះហើរអន្តរជាតិឡើងវិញ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពិភាក្សាលម្អិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម បណ្តាក្រសួងគមនាគម និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ។

បើតាម worldometers គិតត្រឹមថ្ងៃទី១១ ខែ មិថុនា ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសវៀតណាម ចាប់ផ្ដើមថមថយខ្លាំង ហើយអ្នកកំពុងសម្រាកព្យាបាលសល់ត្រឹម១២ នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺសរុប៣៣២ នាក់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post