header ads

Sponsor

មណ្ឌលគីរី៖ ទិសដៅទី១ដើម្បីពង្រឹងការងារ ថ្វិត្បិតនៅភូមិឥសានយើងរកមិនរកឃើញមានករណីជំងឺកូវីដ១៩ ប៉ុន្តែដោយសារថ្មីៗនេះ ប្រជាពលរដ្ឋយើងបានធ្វើដំណើរទៅទីនោះច្រើនមែនទែន។ អ៊ីចឹង! ប្រសិនបើយើងមិនចាត់ចែងត្រៀមលក្ខណៈឱ្យបានជាមុនទេ ដោយសារគ្មាននរណាម្នាក់ដឹងថា ជំងឺកូវីដ១៩នៅកន្លែងណាឡើយ ហើយការឆ្លងរាលដាលនៃជំងឺនេះ គឺកើតឡើងនៅពេលពលរដ្ឋធ្វើដំណើរចល័តនិងមានការជួបជុំគ្នាច្រើន និងជាចំណុចដ៏គួរឱ្យព្រួយបារម្ភរបស់ក្រសួងសុខាភិបាល។

យើងដាក់ដៅចុះទៅភូមិភាគឥសាន ដើម្បីណែនាំទៅដល់មន្ទីរសុខាភិបាលខេត្តទាំងនោះ ដើម្បីឱ្យពួកគេមានចំណេះដឹងបន្ថែមទៀត ដោយសារខេត្តរតនគីរី មណ្ឌលគីរី និងក្រចេះ កន្លងមកអត់ទាន់មានបទពិសោធន៍ក្នុងការគ្រប់គ្រងអ្នកជំងឺកូវីដ១៩នៅឡើយទេ។

យើងមានក្រុមការងារខាងនាយកដ្ឋានមន្ទីរពេទ្យ មាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្របសម្រួលនិងណែនាំទៅដល់បណ្ដាខេត្តនៅទិសឥសាន ដើម្បីឱ្យគាត់ត្រៀមលក្ខណៈ និងចេះនូវនីតិវិធី ក្នុងការចាត់ចែងអ្នកជំងឺ និងពិនិត្យឱ្យបានច្បាស់លាស់នូវអ្នកជំងឺដែលសង្ស័យមកកាន់មន្ទីរពេទ្យ ជាពិសេសគឺត្រូវប្រុងប្រយ័ត្នបំផុតនៅពេលមានអ្នកដំណើរទៅច្រើនមែនទែន ដូចជានៅមណ្ឌលគីរីសណ្ឋានគារគឺមានភ្ញៀវពេញទាំងអស់។

អ៊ីចឹង! យើងត្រូវតែគិតគួរឱ្យបានមុនដើម្បីកុំឱ្យដើរក្រោយសភាពការ ដើម្បីឱ្យមន្ទីរសុខាភិបាលរាជធានីខេត្ត ឱ្យចេះគ្រប់គ្រងនិងនិតីវិធី ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ១៩នៅពេលខាងមុខ ដើម្បីឱ្យការឆ្លើយតបបានលឿននិងបានទាន់ពេលវេលា គឺកាលណាយើងបានរកឃើញភ្លាម យើងយកមកព្យាបាលភ្លាម គឺមានន័យថា យើងទប់ស្កាត់បានការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post