header ads

Sponsor

លោក ស ថេត ស្នងការរងនិងជាស្នងការនគរបាលរាជធានីបានណែនាំជាថ្មីទៅដល់បណ្ដាខណ្ឌទាំងអស់ថា រថយន្តដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ត្រូវតែស្ទូចយកមកផាកពិន័យ។

លោកថា៖«ស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំក្នុងការចុះរៀបចំសណ្តាប់តាមដងផ្លូវ បើមានការចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វើការស្ទូចយកមកផាកពិន័យនៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក»។

លោក ស ថេត បានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅសម្រាប់ខែមិថុនា របស់គណ:ស្នងការនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា មន្ត្រីស្នងការរងបានខិតខំប្រឹងប្រែងក្នុងការចុះដឹកនាំកិច្ចការបានយ៉ាងល្អតាមបណ្តាខណ្ឌ ជាពិសេសបានដឹកនាំបានយ៉ាងល្អក្នុងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕

ផ្ដល់សិទ្ធិដោយ៖ KHMERNAS

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post