header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃកោងកាង នៅខេត្តកោះកុង អាចផលិតវារីវប្បកម្មដូចជា បង្គា បង្កង ក្ដាម និងប្រភេទត្រីសមុទ្រជាច្រើនទៀត បានជាង១៥,០០០តោនក្នុង១ឆ្នាំ។ នេះបើតាមបញ្ជាក់របស់លោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា។

ក្នុងដំណើរចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែឆ្នៃផលិតផលសមុទ្រក្នុងសហគមន៍ការពារធម្មជាតិពាមក្រសា ខេត្តកោះកុង លោក នេត្រ ភក្រា បញ្ជាក់ដូច្នេះថា៖« ព្រៃកោងកាង ជាជម្រក និងកន្លែងរកចំណីរបស់ត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វ និងជាប្រភពប្រូតេអ៊ីនខ្ពស់ដល់មនុស្ស និងជីវៈចម្រុះ ព្រមទាំងរួមចំណែកទប់ស្កាត់ផលប៉ះពាល់ដល់ធនធានធម្មជាតិពីសកម្មភាពនៃមនុស្ស និងមហន្តរាយធម្មជាតិ»។

លោក បន្តថា ព្រៃកោងកាង ក៏បានផ្ដល់គុណប្រយោជន៍ និងមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងជារបៀងតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។

សូមបញ្ជាក់ថា កម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួន៥៨.៨០០ហិកតា ដែលក្នុងនោះនៅខេត្តកែបមានទំហំ១.០០៥ហិកតា ខេត្តកំពតមានទំហំ១.៩៦៦ហិកតា ខេត្តព្រះសីហនុមានទំហំ៩.៣៥២ហិកតា និងខេត្តកោះកុងមានទំហំ៤៦.៥២៩ហិកតា៕

ព្រៃ​កោង​កាង​ ខេត្ត​កោះ​កុង ​អាច​ផលិត​វា​រីវប្បកម្ម​បាន​ជាង​ ១៥,០០០​តោនក្នុង​១ឆ្នាំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post