header ads

Sponsor

ទោះបីជាពេលនេះ ក្រុមហ៊ុន Huawei កំពុងនាំមុខ Samsung  គ្រប់គ្រងដំណែងលេខមួយលើវិស័យស្មាតហ្វូនលំដាប់ពិភពលោក (យោងតាមរបាយការណ៍ សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Counterpoint Research ចេញផ្សាយនៅត្រីមាសទីមួយ 2020) ក៏ក្រុមហ៊ុនមួយនេះពុំបង្អង់ដៃបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរៀមច្បង Huawei Y6p គឺ Huawei Y8p តម្លៃ $219 មានរូបរាងកំពូលស្តើង និងបំពាក់អេក្រង់លំដាប់កំពូល ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។

ស្មាតហ្វូនរៀមច្បង​ ត្រកូល Y Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ រចនាឡើងយ៉ាងផ្ចិតផ្ចង់ជាមួយនឹងរូបរាងកំពូលស្តើង កំពូលអេក្រង់ទំហំ ​ 6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ដំបូងគេបង្អស់ លឿននិងសុវត្ថិភាពបំផុតត្រឹមតែ 0.35វិនាទី  អមដោយ មុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់ មានកាមេរ៉ាមុខចំកណ្តាលទំហំ 16MP(ƒ/2.0) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នកកាន់តែស្អាត កាន់លេចធ្លោ និងជឿជាក់បំផុត ទោះបីចង់ថតរូបស៊ែលហ្វី ដោយយកព្រះអាទិត្យរៀបលិចជាផ្ទៃខាងក្រោយក៏មិនថ្វី​ ឬក៏ ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញក៏អស់កង្វល់ មិនថាពេលព្រឹកថ្ងៃយប់​​​​ឬទីកន្លែងដែលមានពន្លឺទាបក៏ដោយ ធានាថាដឹងតែពេញចិត្តគ្រប៉ុស្តិ៍តែម្តង។

ផ្នែកខាងខ្នង ស្មាតហ្វូន្នែកខាងក្រោយ ស្ាមតហ្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយHuawei Y8p ត្រូវបានរចនាបែប​​3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និង​​ខ្មៅឥន្ទធនូ​​ បំពាក់នូវកាមេរ៉ាក្រោយAI 3គ្រាប់ ដែលកាមេរ៉ាមេទំហំ​ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ ធ្វើឲ្យការថតរូប Lifestyle របស់អ្នកកាន់តែស៊ីវិល័យសម្បូរបែប ហើយថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ។  មុខងារ​ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង16ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូបពេលយប់ឬទីងងឹតឥតសំចៃដៃ ដោយមិនចាំបាច់ស្ពាយជើងទម្រងតាមខ្លួននាំតែហត់​ខ្លួន​​​​​​ ហើយលែងខ្លាចថតរូបពេលយប់ទៀតហើយ។ រឹតតែអស្ចារ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្គាល់ប្លង់ថតរូបរហូតដល់ទៅ22ប្លង់ អាចបែងចែកដាច់នូវរូបភាពមនុស្សសត្វ រុក្ខជាតិ ទឹកដីផ្ទៃមេឃ អគារ ម្លូបអាហារ  ទេសភាព -ល-បានយ៉ាងជាក់ច្បាស់ និងអនុញ្ញាតឲ្យអ្នកបន្ថែមបន្ថយពន្លឺ តុល្យភាពពន្លឺ តាមចិត្តចង់ទៅតាមស្ថានភាពជាក់ស្តែង​ ​តាមរយៈមុខងារ AI optimization ថែមទៀតផង។

កាមេរ៉ាទី2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120ដឺក្រេ ថតរូបមនុស្ស ឃើញខ្ពស់ៗស្រឡូនស្អាត ថតជួបជុំមិត្តភក្តិ ក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយនាំតែពិ​បាក  ថតទេសភាពកាន់តែទូលាយពេញគែមល្អ  ដិតគ្រប់ចំណុច។ កាមេរ៉ា​ទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh)បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត ផ្នែកឌីជីថល និងផ្សារភ្ជាប់ទៅកាន់ពិភពលោកចំរុះគ្នា។​ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ​ Super Slow Motion កាន់តែល្អឥតខ្ចោះ ជាមួយនឹង ជំនាន់​បច្ចេកវិទ្យា​AIចុងក្រោយ។

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO ​​រត់ក្នុងល្បឿន 60fps / SoC power consumption សម្រាប់ជំនួយដល់អ្នកនិយមចូលចិត្តលេងហ្គេម។  Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម​ 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពលថ្ម​4000mAh ឆ្នាំងសាក Type C មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាឲ្យអ្នកខល​វីដេអូកម្រិត HD តាមរយៈទូរស័ព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ  (ពុំទាន់មាននៅប្រទេសកម្ពុជា ដូច្នេះសូមរងចាំការ​ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្តតែម្តងតាមរយៈ​ មុខងារ​​​​​​គោះលើអេក្រង់ទូរស័ព្ទ​ Screenshots (មុខងារ​ Knuckle Screenshots)។

ស្មាតហ្វូន Huawei Y8p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប​​ Egets​ រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

កញ្ញា ដេត ស្រីនាឌ បវរកញ្ញា Miss Grand Cambodia 2019 បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ចាយលុយលើ Huawei Y8p ពិតជាមិនខកបំណងឡើយ តម្លៃត្រឹមតែ 219 បំពាក់សុទ្ធតែស្តេចអេក្រង់ ងាយស្រួលសម្រាប់ការទស្សនាខ្សែភាពយន្ត ឬរៀនតាមអនឡាញថែមទៀតផង។

សរុបមកបើចង់បានស្មាតហ្វូនគុណភាពល្អ កំពូលស្តើង​ កំពូលអេក្រង់ ថតរូបស្មាតហ្វូនគ្រប់ប្លង់គ្រប់ប៉ុស្តិ៍គ្រប់ពេលវេលាអាចកក់ Huawei Y8p ឥឡូវនេះ តម្លៃត្រឹមតែ $219 ហើយមានឱកាសឈ្នះរថយន្តទំនើបAudiQ2ថែមទៀតផង ។

សូមរំលឹកថា Huawei Y6p ជាប្អូនបង្កើតរបស់ Huawei Y បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP  សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode ស្អាតបែបធម្មជាតិ។ Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) មានថាមពលថ្ម 5000mAh បំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ។ បច្ចេកវិទ្យា Huawei Super Sound របស់ Huawei Y6p ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត មិនកាត់បន្ថយសម្លេងរំខាននៅជុំវិញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post