header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សហគមន៍នេសាទផលសមុទ្រ ពាមក្រសោប ខេត្តកោះកុង បាននាំចេញគ្រំចំពុះទា ជាងប្រមាណ ១ម៉ឺនតោន ក្នុង១ ឆ្នាំៗ ទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាម។

លោក វង់ ដារ៉ា អ្នកចិញ្ចឹមគ្រំចំពុះទា បានលើកឡើងថា គ្រំចំពុះទានេះ មិនទាន់មានទីផ្សារនៅក្នុងប្រទេសកម្ពុជានៅឡើយ ហើយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ និងវៀតណាម។ លោកបញ្ជាក់ថា គ្រំប្រភេទនេះ លក់ចេញតម្លៃចន្លោះពី១,០០០រៀល ទៅ ៣,០០០រៀល ក្នុង១គីឡូក្រាម។

ប្រជាពលរដ្ឋក្នុងសហគមន៍ពាមក្រសោបជាង ៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២២ ខែមិថុនា។

សូមបញ្ជាក់ថា ប្រជានេសាទអាចប្រមូលផលគ្រំចំពុះទា ចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពីពួកវាពងកូនក្នុងអាយុកាលពី៦ ខែឬ ១ឆ្នាំ។ គ្រំ សមុទ្រនេះ មានរស់ឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយអាចច្នៃធ្វើម្ហូបបានដូចជា ស្លរម្ជូរគ្រឿង ឆាក្រៀម ញាំ ឆាក្តៅ ស្ងោរជ្រក់ ស្រុស និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុបជាដើម៕

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post